លោកឧកញ៉ា ទៀ វិចិត្រ ថា ម្តាយមិនមែនជាគ្រឿងបន្លាស់ ដែលពេលខូចទៅនឹងមានរបស់ថ្មីមកផ្លាស់ប្តូរជំនួស...មានវិដេអូ
ស៊ីហៀង
-

មហាជនជាច្រើនប្រាកដជាបានស្គាល់ពីលោក ឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ យ៉ាងច្បាស់ហើយថា លោកគឺជាបុគ្គលម្នាក់ ដែលបានចូលរួមចំណែកយ៉ាងច្រើន នៅក្នុងការជួយដល់សង្គម និងសត្វព្រៃ ជាពិសេសលោកតែងតែស្វះស្វែងនៅក្នុងការជួយដល់លោកយាយលោកតា ដែលគាត់ខំប្រឹងរកស៊ីចិញ្ចឹមជីវិតនៅតាមដងផ្លូវ មិនថាជិតឬឆ្ងាយ គឺលោកតែងតែចុះទៅជួយដល់ពួកគាត់ជានិច្ច។ ទង្វើរដ៏ល្អមួយនេះ បានធ្វើឲ្យមហាជន មានការកោតសរសើរ ជាខ្លាំង ចំពោះរូបលោក ហើយតែងតែចង់ឲ្យរូបលោកនៅតែបន្តសកម្មភាពមួយនេះរហូតទៅ។

ជាក់ស្តែងកាលពីថ្ងៃទី០៨ លោកឧកញ៉ា បានបង្ហោះសារយ៉ាងខ្លី អមជាមួយនឹងវិដេអូឃ្លីបរបស់លោក បានទៅជួបលោកយាយចំណាស់ម្នាក់។ លោកបានបង្ហោះសារថា "ម្តាយមិនមែនជាគ្រឿងបន្លាស់ ដែលពេលខូចទៅនឹងមានរបស់ថ្មីមកផ្លាស់ប្តូរជំនួស...៚ទៀ វិចិត្រ"។ សារខាងលើនេះ គឺលោកសរសេរ ក្រោយពីលោកបានជួបលោកយាយកំសត់ម្នាក់ ដែលអង្គុយលក់របស់បន្តិចបន្តួច នៅលើគ្រែកញ្ចស់ ក្នុងខ្ទមកំសត់៕

មានវិដេអូ៖

ប្រភព៖ ទៀ វិចិត្រ TEA VICHET