កាន់តែប្រសើរហើយ...លោក ផែង វណ្ណៈ ថា ក្រោយចប់អុំទូកបាត់សំរាមអស់​...
ស៊ីហៀង
-

ពិធីបុណ្យអ៊ុំទូក បណ្ដែត​ប្រទីប​ អកអំបុក​ ​និងសំពះ​ព្រះខែ ត្រូវបានបញ្ចប់ហើយ កាលពីថ្ងៃម្សិលមិញនេះ ដោយមានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន មានទឹកមុខញញឹមស្រស់ស្រាយ ពោលពេញទៅដោយសេចក្តីសុខ ក្រោយពីបានធ្វើដំណើរកំសាន្តជួបជុំគ្រួសារយ៉ាងសប្បាយរីករាយនារយៈបីថ្ងៃមកនេះ។

ដោយឡែកក្រោយពីបញ្ចប់ពិធីបុណ្យ បណ្ដែត​ប្រទីប​ អកអំបុក​ ​និងសំពះ​ព្រះខែ ដែលមិនមានសម្រាម ធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុង ។ ទន្ទឹមនឹងនេះ នៅលើបណ្តាញសង្គមរបស់លោក ផែង វណ្ណៈ ក៏បានបង្ហោះសារថា "ក្រោយចប់អុំទូកបាត់សំរាមអស់​ !"។

នៅក្នុងគណនីហ្វេសប៊ុក របស់ រដ្ឋបាល ខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា "ម៉ូតូកង់បីដឹកសំរាមដែលជាអំណោយរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ចែកជូនសង្កាត់ទាំង១១ ខណ្ឌដូនពេញ បានចេញប្រមូលសំរាម នៅតាមធុងសំរាម ដែលដាក់នៅតាមផ្លូវ លើសួនច្បារនានាក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។

រដ្ឋបាលខណ្ឌដូនពេញសូមថ្លែងអំណរអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញមកលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនាថ្ងៃនេះ និងបានចូលរួមថែរក្សានូវអនាម័យបរិស្ថាន ដោយរក្សាទុកសំរាម នៅក្នុងធុងសំរាម បានយ៉ាងត្រឹមត្រូវដោយ មិនចោលពាសវាលពាសកាលតាមទីសាធារណៈនានាដែលធ្វើអោយប៉ះពាក់ដល់ សោភ័ណ្ឌភាពនៅក្នុងទីក្រុង ។

សូមបងប្អូនប្រជាពលរដ្ឋមេត្តារក្សានូវវប្បធម៌ រក្សារទុកសំរាម ឫ កាកសំណល់ផ្សេងៗ នៅក្នុងធុងសំរាមអោយបានត្រឹមត្រូវបន្តទៀត ស្រមតាមពាក្យស្លោកមួយពោលថា “សំរាមមិនធ្លាក់ដល់ដី ទីក្រុងកាន់តែប្រពៃ” សូមអរគុណ ???"៕

ប្រភព៖ ផែង វណ្ណៈ