មានមនុស្សជាច្រើនអ្នកណាស់ ដែលបានជួបគ្នាហើយ ក៏មានការជួបគ្នារហូតដល់ចាស់សក់ស្កូវ ហើយក៏មានអ្នកខ្លះទៀត ក៏បានត្រឹមតែជាសង្សារ។ ក្តីស្រលាញ់ពិត ដែលចេញពីចិត្ត មិនថាមាន ឬ ក្រ តែបើយើងស៊ូជាមួយគ្នាហើយ យើងនិងជួបនូវតែសេចក្តីសុខ ស្នាមញញឹម ភាពជឿជាក់ ការបំពេញក្តីស្រលាញ់ឲ្យគ្នាទៅវិញទៅមក ទោះបីជាពេលខ្លះមានបញ្ហាបន្តិចបន្តួច យើងក៏ដោះស្រាយជាមួយគ្នា ទើបធ្វើឲ្យយើងឈានដល់ថ្ងៃមួយនេះ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Moun Kanika បានបង្ហាញពីក្តីស្រលាញ់ និងការយល់ចិត្ត អស់រយៈពេល៩ឆ្នាំមកហើយ ដែលយើងស្រលាញ់គ្នា ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហោះសារថា "អូនសូមអរគុណសម្រាប់ក្តីស្រឡាញ់រយៈពេល9ឆ្នាំកន្លងមកដែលបងមានចំពោះអូន។ទម្រាំឈានដល់ចំណុចនេះគឺវាមិនងាយស្រួលទេ។តើអ្នកធ្លាប់យកស្នេហាភ្នាល់នឹងការសិក្សាទេ??(សន្យាទី១ៈបើយើងទាំងពីរនាក់ប្រឡងមិនជាប់ទី១២ទេយើងនឹងព្រមបែកគ្នាដោយគ្នាការតវ៉ា)តែដោយការប្រឹងប្រែងពួកយើងក៏ជាប់ទាំងពីរនាក់?(សន្យាទី២ៈបើយើងមិនប្រឡងជាប់គ្រូទេយើងនឹងបែកគ្នាមែនទែនហើយ?)ពួកយើងក៏បានបែកគ្នាមែន??...តែមិនមែនបែកឈប់ទាក់ទងគ្នាទេ បែកដោយខ្ញុំទៅរៀនគរុកោសល្យនៅភ្នំពេញ ហើយគាត់រៀនគរុកោសល្យនៅព្រៃវែងតើ ហើយខំតែភយ័ស្មានតែប្រឡងធ្លាក់?។ ពេលនេះយើងរៀនចប់ហើយ និងមានគោលដៅមួយច្បាស់លាស់ហើយ ទើបពេលនេះយើងមកបន្តសន្យាឱ្យគ្នា រហូតដល់ពួកយើងចាស់រៀងៗខ្លួន។ អរគុណដែលចូលមកជីវិតអូនណាលោកគ្រូកម្លោះ? បងគ្រូបឋមអូនគ្រូមត្តេយ្យ"៕































ប្រភព៖ Moun Kanika