ទីបំផុត ! មាស សុខ​រត​នៈ ចេញ​មុខ​និយាយ​បែប​នេះ ក្រោយ​​តា​សក់ស​ភ្នំ​ត្បែង​ប្រកាស​ជា​ស្វាមី​មាស សុខ​សោភា​ ពេញៗមាត់ចាប់ពីពេលនេះតទៅ...
Heang
-

រាជធានីភ្នំពេញ ៖ មហាជន ជា​ពិសេស​ បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​លោកតា​សក់ស​ភ្នំ​ត្បែង​បាន​ប្រកាស​ជា​សា​ធារ​ណៈ​ថា ខ្លួន​គឺជា​ស្វាមី​របស់​តារាចម្រៀង មាស សុខ​សោភា យ៉ាង​ពិតប្រាកដ និង​ស្នើ​អោយ​មហាជន​បញ្ចប់​ការ​សង្ស័យ ។

ដំណឹង​នេះ​ បាន​ធ្វើ​អោយ​បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន​ បាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ ដោយ​បង្ហាញ​ពី​ឃ្លី​ប​សម្លេង​របស់​តា​សក់ស​ភ្នំ​ត្បែង​បាន​និយាយ​ចំ​ៗ ​ដោយ​មិន​លាក់លៀម​ថា លោក​នេះ​ហើយ​ជា​ស្វាមី​របស់​មាស សុខ​សោភា ។

រឿង​នេះ​ផង​ដែរ​ ក៏​បាន​ធ្វើ​អោយ​បណ្តា​អ្នកគាំទ្រ មាស សុខ​សោភា ភាគច្រើន​សម្តែង​ហួសចិត្ត និង​ការ​មិន​ពេញចិត្ត​ចំពោះ​រូប​នាង ដែល​ធ្វើការ​សម្រេចចិត្ត​បែប​នេះ​ឡើ​យ ។ យ៉ាងណា​ ទន្ទឹម​នឹង​ការ​មិន​សប្បាយចិត្ត​ពី​អ្នកគាំទ្រ គេ​ក៏​ឃើញ​មាន​អ្នក​សិ​ល្បៈដូច​គ្នា​ជា​ច្រើន​រូប ​បាន​បង្ហាញ​ការ​គាំទ្រ​ទៅ​លើ មាស សុខ​សោភា ដោយ​ពួក​គេ​ចាត់​ទុក​ថា នេះ​ជា​ការ​សម្រេច​ផ្ទាល់ខ្លួន​របស់​នាង ។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ បងប្រុស​របស់​តារាចម្រៀង​នាង មាស សុខ​សោភា គឺ​លោក មាស សុខ​រត​នៈ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តា​ម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា «ចំពោះ​រឿង​នេះ​ លោក​មិន​បានដឹង​ឡើយ ព្រោះ​ជា​រឿង​ផ្ទាល់ខ្លួន បើ​ទោះបីជា​កន្លង​មក​ លោក​គឺជា​អ្នក​ដឹក​ដៃ​ប្អូន​អោយ​ទទួល​ភាព​ល្បីល្បាញ​ក៏​ដោយ ។

លោក​ថា រឿង​ផ្ទាល់ខ្លួន​របស់​មនុស្ស​ម្នាក់​ៗ ក្នុង​នាម​ជា​បង ​ជា​ប្អូន ជា​ម្តាយ ជា​ឪពុក គឺ​មិនមែន​យើង​ល្ងង់​មើល​មិនឃើញ​ស្ថានភាព​ទៅ​ថ្ងៃ​ខាង​មុខ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​ចំពោះ​រឿង​ខ្លះ​យើង​និយាយ​គ្រប់​បែប​យ៉ាង​រួច​ហើយ បើ​គេ​មិន​តាម យើង​ក៏​មិនដឹង​ធ្វើ​យ៉ាង​មេច​ដែរ ព្រោះ​ជា​សិទ្ធិ​បុ​គ្ក​ល​ផ្ទាល់ខ្លួន» ។

យ៉ាងណា​ បើ​តាម​លោក មាស សុខ​រត​នៈ ចំពោះ​រឿង​នេះ ក្នុង​នាម​ជា​បងប្រុស​ គឺ​លោក​នៅ​តែ​ទទួលយក​នូវ​អ្វី​ដែល​ប្អូន​បាន​ធ្វើ​ទោះ​អាក្រក់ឬ​ល្អ ក៏​យើង​ជា​បងប្អូន​ដូច​ពាក្យ​ថា ឈាម​ខាប់​ជាង​ទឹក ។

ដោយឡែក​ ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ រហូត​មក​ទល់​នា​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​តារាចម្រៀង​នាង មាស សុខ​សោភា ចេញ​មុខ​មក​ធ្វើការ​បកស្រាយ​បែប​ណា​នៅឡើយ​ទេ ។ ប៉ុន្តែ​នៅ​មុន​ពេល​ផ្ទុះ​រឿងរ៉ាវ​ខាងលើ​នេះ មាស សុខ​សោភា ក៏​បាន​បង្ហោះ​សំ​ណេ​រ​តាម​បណ្តាញ​សង្គម​ថា បើ​មនុស្ស​មិន​រៀន​ឈ្វេងយល់​អំពី​​ច្បាប់ធម្មជាតិ​ទាំង​៧​របស់​ខ្លួនឯង​ម្នាក់​ៗ​ទេ អ្នក​នៅ​តែ​មើលឃើញ​ល្អ​ថា ​ជា​អាក្រក់ ត្រូវ​ទៅ​ជា​ខុស សរ​ទៅ​ជា​ខ្មៅ អស់​មួយ​ជីវិត​។

នាង​បន្ត​ថា អ្វី​ដែល​សំគាល់​ឱ្យ​សតិបញ្ញា​របស់​យើង​គិត​ថា​ យើង​កំពុង​តែ​ដើរ​លើ​ផ្លូវត្រូវ​ឬ​ខុស ល្អ​ឬ​អាក្រក់​នោះ គឺ​មាន​តែ​សច្ចធម៌​តែ​១​គត់​ ដែល​ឆ្លុះ​បង្ហាញ​ភាព​សុក្រឹត​ដល់​យើង ។ នាង​បញ្ជាក់​ថា ពេល​ខ្លះ​គេ​មើល​មក​យើង​ថា​ កំពុង​ដើរ​លើ​ផ្លូវខុស ប៉ុន្តែ​អ្នក​ទាំងនោះ​មិន​មាន​ភាព​ក្លាហាន​ចេញ​មក​បកស្រាយ​អំពី​ចំណុច​ខុស​ដែល​ខ្លូ​ន​កំពុង​គិត​ថា​គេ​ខុស​នោះ​ឡើយ ។ បើ​ចង់​ដឹង​ថា ​គេ​ដើរ​លើ​ផ្លូវត្រូវ​ឬ​ខុស ត្រូវ​រៀន​ស្គាល់​ពី​ច្បាប់ធម្មជាតិ​របស់​ខ្លួន​ ហើយ​ឈ្វេងយល់​ឱ្យ​ច្បាស់​អំពី​សច្ចធម៌ ៕ ប្រភព៖ កោះសន្តិភាព