លើកនេះឡាំឌួយមិនមែន១ទេ គឺច្រើន! ឈប់នោមក្បែរប្រឡាយទឹក ស្រាប់តែប្រទះឃើញសត្វក្រពើជាច្រើនក្បាល...(មានវីដេអូ)
សីហា
-

បើនិយាយពីសត្វក្រពើវិញ ស្ទើតែគ្រប់គ្នាទៅហើយដែលខ្លាចមិនហ៊ានក្បែរ ក្រពើគឺជាសត្វប្រមាញ់ដ៏គួរអោយខ្លាចនៅក្នុងទឹក សូម្បីតែស្តេចសត្វប្រមាញ់នៅលើគោកដូចជា តោ ខ្លា និងឆ្កែព្រៃក៏មិនហ៊ានជាមួយក្រពើដែរ។ ដូចនេះហើយសត្វក្រពើហាក់បីដូចជាអធិរាជក្នុងទឹកសាបអញ្ចឹង ដោយវាអាចខាំ ត្របាក់ និងមួលបំបាក់ឆ្អឹង ជាពិសេសស៊ីអាហារអស់ក្នុងរយៈពេលដ៏​ខ្លី។

ក្នុងនោះដែរ កាលពីថ្មីៗនេះ លោក ជំទាវ ហ៊ុន សុីណាត បានប្រលែងកូនក្រពើមួយក្បាលចូលទៅក្នុងទឹកទក្សិណអង្គរ ដើម្បីឲ្យក្រពើមានសេរីភាពនិងបានបុណ្យរួចហើយនោះស្រាប់តែត្រូវបានមហាជនជាច្រើននាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំងមិនត្រឹមតែប៉ុណ្ណោះទេប្រជាពលរដ្ឋនៅទីនោះកំពុងតែមានការភ័យក្លាចយ៉ាងខ្លាំងនៅពេលដែលវាធំឡើងវាអាច និងបង្ករគ្រោះថ្នាក់ដល់ភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋនៅទីនោះ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ កូន សេកមាសទីវុឌ្ឍី បានបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលប្រទះឃើញកូនសត្វក្រពើពីរក្បាល ខណៈដែលរូបគាត់កំពុងតែឈប់នោម ក្រាយពីប្រទះឃើញបែបនេះភ្លាម លោកក៏បានជូនដំណឹងនេះទៅកាន់ សមត្ថកិច្ចចុះត្រួតពិនិត្យរួច ក៏ចាប់បានក្រពើចំនួន៤ក្បាល ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖