នោះៗ សម្តេច ហ៊ុនសែន សង្កត់ធ្ងន់ថា ៖ ផ្លូវ​ខូច ដោយសារ​ជញ្ជីង​ថ្លឹង​រថយន្ត សូកលុយ តែ​បន្តិច ទៅ​ប្រ៉ុច​តែម្តង
ស៊ីហៀង
-

នៅថ្ងៃទី ១៤ ខែ វិច្ឆិកា ២០១៩ ក្នុងពេលដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកសម្ពោធរោងចក្រផលិតស៊ីម៉ង់តិ៍ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅខេត្តកំពត សម្តេចបានលើកឡើង​ពី​ផែនការ​ផ្សេងៗ​របស់​រដ្ឋាភិបាល​ក្នុងការ​សាងសង់​ផ្លូវ ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ ដែល​កំពង់​រង​ការខូចខាត​។​

នេះបើយោងទៅតាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលប្រទេសកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានមានប្រសាសន៍ឲ្យដឹងថា ៖  ​យើង​ត្រូវធ្វើ​ផ្លូវ​ដែល​ទ្រាំទ្រ​នូវ​ទម្ងន់​រថយន្ត​ដែល​ផលិត​ស្រុក​គេ​បាន​។ នេះ​ជាការ​អះអាង​របស់​សម្តេចតេជោ ហ៊ុន សែន ។

ក្នុងនោះដែរសម្តេចក៏បានលើកឡើងបន្ថែមថា ករណី​ខូច​ផ្លូវ​កន្លងមក​នៅ​ខេត្ត​ព្រះសីហនុ គឺ​ដោយសារតែ​ការអនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ និង​កុងតឺន័រ ចូលទៅ​តំបន់​ផែ​ទឹក​ជ្រៅ ក៏ដូចជា​ដឹក​សម្ភារ​សំណង់​ផ្សេងៗ ដើម្បី​សាងសង់​អគារ​ចន្លោះ​ពី​៥ ទៅ​ប្រមាណ​៦០​ជាន់​។​សម្តេចបានបន្តឲ្យដឹងទៀតថា ការដាក់​ជញ្ជីង​ថ្លឹង ជួនកាល សូកលុយ​តែ​បន្តិច ទៅ​ប្រ៉ុ​ច​។ នេះ​ជាការ​កត់សម្គាល់​របស់​សម្តេច ហ៊ុន សែន ដែល​នេះ​ជា​មូលហេតុ​នាំ​ឲ្យ​ផ្លូវ​ខូច​កាន់តែ​ធ្ងន់ធ្ងរ​៕