ទីបំផុត លោកគ្រូពេទ្យ ដែលប្រើសំដីអសុរស លើនារីម្នាក់ នៅខេត្តរតនគិរីនោះ ពេលត្រូវបានផ្អាកការងារបណ្តោះអាសន្ន...មានវិដេអូ
ស៊ីហៀង
-

ហ្វេសប៊ុក ៖ កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកជាច្រើន ក្រោយពីមាននារីម្នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ លីតុងអាន លីតុងអាន បានបង្ហោះវិដេអូ អមជាមួយសារយ៉ាងខ្លីថា "ពេទ្យបង្អែកខេត្តរតនះគិរីមានពេទ្យម្នាក់សំដីអសុរោះហៅខ្ញុំថាមីនេះៗហើយពេលខ្ញុំថតពេទ្យនឹងហក់មកច្របាច់ កខ្ញុំទៀតសូមបងប្អូនជួយស៊ែរផងដើម្បីអោយលោកប្រធានពេទ្យគាត់បានឃើញពីចរឹកកូនចៅគាត់ផង"។

ក្រោយពីបានទទួលបានដំណឹងនេះភ្លាម មនី្ទរសុខាភិបាលខេត្តរតនគិរី បានចេញលិខិត ចាត់តាំងប្រធានមន្ទីរពេទ្យខេត្តរតនគិរីសម្រេចថា លោក ចាន់ សុខជា ភេទប្រុស អាយុ៣៤ឆ្នាំ មុខជំនាញបច្ចេកទេស គិលានុបដ្ឋាកបឋម បម្រើការងារនៅផ្នែកពិគ្រោះជំងឺក្រៅ ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ឲ្យមកបម្រើការងារនៅផ្នែករដ្ឋបាលហិរញ្ញាវត្ថុ (វត្តមានចាំបាច់នៅផ្នែករដ្ឋបាលរៀងរាល់ម៉ោងធ្វើការ)។

 លោក ចាន់ សុខជាបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាប្រាំបួននិងសូន្យ១នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មានបងស្រីម្នាក់ បានមកសុំធ្វើសំណុំបែបបទសុំចេញពីមន្ទីរពេទ្យ ដើម្បីយកកូនរបស់គាត់ទៅរកសេវាព្យាបាលនៅខាងក្រៅ ស្របពេលនោះមានអតិថិជនរង់ចាំធ្វើឯកសារចូលនិងចេញច្រើន តែបងស្រីរូបនោះមកក្រោយអតិថិជនដ៏ទៃ បានបង្ខំឲ្យពេទ្យរៀបចំឯកសារឲ្យបានមុនគេ ហើយក្រុមគ្រួសារពេទ្យបានប្រាប់ឲ្យស្រីរូបនោះរងចាំបន្តិចសិន ស្រាប់តែពេលនោះគាត់មានអារម្មណ៍គ្រោធខឹង និងបានប្រើពាក្យអសុរសមិនសមរម្យមកលើក្រុមគ្រូពេទ្យ ព្រមជាមួយនោះគាត់ក៏បានយកកាំមេរ៉ាទូរស័ព្ទមកថតក្រុមគ្រូពេទ្យ ដោយគាត់មិនព្រមឈប់ថតខ្ញុំក៏បានដើរចេញពីក្នុងបន្ទប់ដើម្បីសុំទូរស័ព្ទគាត់ទុកឈប់ឲ្យថតទៀត ដោយខ្ញុំយល់ឃើញថាបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរពេទ្យមិនឲ្យថតរូបដោយគ្មានការអនុញ្ញាតជាមុននោះទេ ហើយនៅតាមជញ្ជាំងអគាររបស់មន្ទីរពេទ្យខេត្តក៏បានបិទស្លាកសញ្ញាហាមមិនឲ្យថតរូបនោះដែរ។ ខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនបានប្រើកាយវិការច្របាច់ ករបស់គាត់ដូចនៅក្នុង វិដេអូឃ្លីប ដែលគាត់បានចោទប្រកាន់នោះទេ ហើយខណៈពេលនោះក៏មានអតិថិជន និងក្រុមគ្រូពេទ្យនៅទីកន្លែងកើតនោះដែរ។

លោកប្រធានមន្ទីរពេទ្យខេត្ត បានជម្រាបជូន លោក ចាន់ សុខជា និងសមាជិកអង្គប្រជុំថាមុននិងយើងអនុវត្តន៍សកម្មភាពអ្វីមួយត្រូវជម្រាបពីគោលបំណងនិងទម្រង់ការជូនអតិថិជន។

សេចក្តីសន្និដ្ឋាន ៖ តាមរយៈការពិភាក្សាយ៉ាងល្អិតល្អន់ នៅក្នុងអង្គប្រជុំ អង្គប្រជុំបានមូលមតិសន្និដ្ឋានថាលោក ចាន់ សុខជា មិនបានជម្រាបពីគោលបំណង មុននិងអនុវត្តន៍ទៅលើអតិថិជន ដូចជាការស្នើរសុំដកទូរស័ព្ទដៃឈប់ឲ្យថត។ អង្គប្រជុំបានសម្រេចផ្អាកការងារលោក ចាន់ សុខជា បណ្តោះអាសន្នពីផ្នែកពិគ្រោះជំងឺក្រៅ ឲ្យមកបម្រើការងារនៅផ្នែករដ្ឋបាល ហិរញ្ញវត្ថុ នៃមន្ទីរពេទ្យខេត្តវិញ។ កិច្ចប្រជុំបានបញ្ជាក់នៅវេលាម៉ោង ៤និង០០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសរីករាយមានភាពស្និទស្នាល។

មានវិដេអូ៖

ប្រភព៖ លីតុងអាន លីតុងអាន