រលាយហើយ ! ពីមុន គេហែរកឋិនទានគេលេងឆៃយ៉ាំ តែឥលូវរីកចម្រើនជាងមុន ហែរអង្គកឋិនគេចាក់បទញ៉ាក់ < ថ្ងូរហៅឈ្មោះបង > (មានវិដេអូ)
-

ហ្វេសប៊ុក ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះប្រជាជនខ្មែរមួយចំនួនបាននាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែប្រទេសកម្ពុជាបានបាត់ទឹកដីមួយចំនួនបើយោងទៅតាមផែនទីប្រទេសវៀតណាមនិងកូរ៉េចំពោះការបាត់ដីនេះប្រជាជនកម្ពុជាមិនមានការពេញចិត្តឡើយហើយបានស្នើរឲ្យមន្ត្រីដែលជាប់ពាក់ព័ន្ធចេញមុខបកស្រាយដើម្បីឲ្យប្រជាជនបានយល់ថាហេតុអ្វីបានបាត់ដី។

ជាមួយគ្នានេះដែរមិនត្រឹមតែផ្អើលរឿងបាត់ដីទេគឺនាំគ្នាមកផ្អើលរឿងថៃលួចយកល្ខោនខោលខ្មែរទៅផ្សព្វផ្សាយថាជារបស់ខ្លួនទៀតរឿងពីរកើតឡើងនៅក្នុងពេលតែមួយធ្វើឲ្យប្រជាជនខ្មែរពិបាកទទួលយកខ្លាំងណាស់ទឹកដីក៏បាត់ចំណែកវប្បធម៍ក៏ត្រូវរលាយបន្តិចម្តងដោយសារតែគេលួចទៅមើលថែជំនួសបានយ៉ាងល្អទៀត ។ ចុះកូនខ្មែរយើងកំពុងតែធ្វើអ្វីបានបណ្តោយឲ្យគេលួចទៅយ៉ាងស្រួលៗអញ្ចឹង?

កូនខ្មែរយើងកំពុងតែសប្បាយនិងកំពុងតែបំផ្លាញវប្បធម៍របស់ខ្លួននិងប្រទេសរបស់ខ្លួន យ៉ាងណាមិញដូចជារឿងមួយនេះអញ្ចឹង ពិធីបុណ្យកឋិនទាន ជាពិធីបុណ្យមួយដែលមានតាំងពីយូរយារណាស់មកហើយនៅក្នុងពិធីបុណ្យនេះគេប្រើភ្លេងឆៃយុាំដើម្បីដង្ហែត្រៃចូលព្រះវិហារ តែក្រលេកមកមើលកូនខ្មែរយើងវិញលេងសុទ្ធតែធុងបាស់ ចាក់សុទ្ធតែបទញ៉ាក់ដើម្បីដង្ហែត្រៃចូលព្រះវិហារតើនេះឬជាម្ចាស់វប្បធម៍ខ្មែរ ?  សូមទស្សនាវិដេអូខាងក្រោម៖