ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ដាច់ច្រវ៉ាក់ ជ្រុលទៅបុក រថយន្តមួយគ្រឿង បណ្តាលឲ្យ...
-

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចអូរ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង បានបុករថយន្តមួយគ្រឿង បណ្តាលឲ្យរងការខូចខាត។

បើយោងអ្នកបានឃើញហេតុការណ៍នោះបានប្រាប់ថា នៅមុនពេលកើតហេតុ មានម៉ូតូរ៉ឺម៉កមួយគ្រឿង កំពុងតែបើកចុះតាមផ្លូវបេតុង ពីការ៉ាស់សាំងតូតាល់ ឃ្លាំងលើ មកអូរ២ ក្រុងព្រះសីហនុ ខណៈពេលកំពុងតែធ្វើដំណើរសុខៗ ស្រាប់តែដាច់ច្រវ៉ាក់ បណ្តាលឲ្យម៉ូតូរ៉ឺម៉កនោះ ជ្រុលទៅបុកប៉ះរថយន្ត ហាយឡែនឌ័រមួយគ្រឿងពាក់ស្លាកលេខ ព្រះសីហនុ 2A-5935 តែម្តង តែសំណាងល្អមិនបង្កឲ្យមានអ្នកណាម្នាក់រងគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ៕