បងប្អូនយល់យ៉ាងណាដែរ...លោក ឃឹម ហ្វីណង់ ថា បើមានអំពូលភ្លើងសំរាប់បំភ្លឺនៅពេលយប់មួយ នៅមុខរបងផ្ទះបងប្អូននោះ ល្អ ឬមិនល្អ...
ស៊ីហៀង
-

សៀមរាប៖ ដូចដែលបងប្អូនបានឃើញ បានដឹងស្រាប់ហើយថា រាល់នៅតាមដងផ្លូវ មានខ្សែរភ្លើងខ្វាត់ខ្វែង យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយតាមបណ្តាលផ្ទះនីមួយៗ អំពូលភ្លើងក៏មានច្រើន ដើម្បីដាក់បំភ្លឺផ្ទះសំបែង របស់ខ្លួនឲ្យបានភ្លឺល្អ។ នៅក្នុងផ្ទះនីមួយៗ មានយ៉ាងតិចអំពូលបី ដើម្បីដាក់ទៅតាមទីកន្លែង ដែលខ្លួនចង់បាន ណាមួយងាយស្រួលបំភ្លឺពេលយប់ព្រលប់ ឬ សម្រាប់ពេលជួបជុំកូនចៅម្តងៗ ដើម្បីកុំឲ្យពិបាក។ ចុះបើយើងបន្ថែមអំពូលភ្លើង មួយនៅរបងខាងមុខផ្ទះទៀតនោះ តើបងប្អូនយល់យ៉ាងណា?

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុក លោកឃឹម ហ្វីណង់ - Khim Finan បានលើកឡើងកាលពីថ្ងៃម្សិលមិញថា​"សាកគិតលេង

បន្ទាយស្រីមានប្រហែល១មុឺនខ្នងផ្ទះ។ ប្រសិនបើមានយុទ្ធនាការគៀងគរអោយផ្ទះនីមួយៗ មានអំពូលភ្លើងសំរាប់បំភ្លឺនៅពេលយប់មួយ នៅមុខរបងផ្ទះរៀងៗខ្លួន ហើយយើងធ្វើវាបានស្រុះគ្នា ព្រមគ្នា គ្រប់ផ្ទះ គ្រប់ភូមិ គ្រប់ឃុំ ទូទាំងស្រុក ប្រហែលជាសុវត្ថិភាពភូមិឃុំអាចនឹងបានល្អប្រសើរជាងមុន ហើយគ្រោះថ្នាក់ចរាចរណ៍ក៏ប្រហែលជាអាចត្រូវបានកាត់បន្ថយដែរ។

តើយើងគួរធ្វើដូចម្តេចទើបអាចសំរេចបានគោលបំណងនេះ? អ្នកណាខ្លះពាក់ពន្ធ័និងគួរចូលរួម? មានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ? គួរដាក់ឈ្មោះអី? ? ? ?"។ 

ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan