គួរឲ្យគោរពណាស់ ! ទឹកចិត្តតារាចម្រៀង សុខ ពិសី នាងឈឺចាប់ណាស់ពេលឃើញសត្វឆ្កែមួយក្បាលនេះ ហើយនាងប្រាប់ទៅអ្នកសុីសាច់ឆ្កែថា....(មានវិដេអ)
ស៊ីហៀង
-

ហ្វេសប៊ុក៖ នៅកាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយសារតែមានសត្វឆ្កែមួយក្បាលត្រូវបានគេដឹកយកទៅត្រៀមធ្វើនិងធ្វើម្ហូបទៅហើយស្រាប់តែមានគេជួយសង្គ្រោះជីវិតទាន់ដោយការទិញឆ្កែមួយក្បាលនេះពីអ្នកដឹកក្នុងតម្លៃ170,000៛ ដើម្បីប្រលែងវាឲ្យមានសេរីភាពនិងមានជីវិត។ 

បន្ទាប់ពីបានឃើញដូច្នេះហើយស្រាប់តែកញ្ញា សុខ ពិសី ដែលជាតារាចម្រៀងដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជននោះក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា៖​ ហេតុអីម្ចាស់មួយចំនួនតូចសុខចិត្តលក់ពួកគេទាំងដឹងហើយថាពួកគេស្រលាញ់ម្ចាស់និងស្មោះត្រង់តែងរត់ទទួលពេលម្ចាស់ត្រលប់មកពីក្រៅម្តងៗជាពិសេសគេជួយចាំផ្ទះនិងព្រុសអោយជាសញ្ញាអោយយើងដឹងថាមានមនុស្សប្លែកមុខឬចោរបំរុងចូលផ្ទះយើង?ហើយចង់សួរអស់លោកអ្នកដើរទាក់ឆ្កែគេមានយល់អារម្មណ៍ម្ចាស់គេទេ??

គេស្រលាញ់និងចាត់ទុកសត្វដែលឆ្លាតនេះប្រៀបដូចជាសមាជិកគ្រួសារពេលគេបាត់បង់គឺឈឺចាប់ណាស់?តើបងប្អូនដែលនិយមបរិភោគសាច់ឆ្កែពេលដែលហូបហើយតើចេះហោះឬចេះបំបាំងកាយទេបានចិត្តដាច់ចឹង???សូមអាណិតមេត្តាដល់សត្វដ៏ស្មោះត្រង់នេះផង??សូមបញ្ឈប់ការបរិភោគពួកគេទៅដើម្បីអោយពួកគ្នាបាននៅជិតម្ចាស់ដែលគេស្រលាញ់និងបំពេញតួរនាទីយាមផ្ទះអោយពួកយើងបានយ៉ាងល្អ??ចង់ជេរឬស្អប់ខ្ញុំក៏តាមចិត្តព្រោះខ្ញុំមិនអាចនៅស្ងៀមដែលឃើញរឿងនេះកើតឡើងដដែលៗបែបនេះទេ??៕