អាណិតណាស់ ! ខ្សែប្រយុទ្ធ កែវ ឧត្តម​ ខំប្រឹងដើម្បីជាតិ និងតស៊ូរគ្រប់បែបយ៉ាងដើម្បីបានថវិការជួយឪពុកដែលកំពុងមានជំងឺគីសបំពង់ក
ស៊ីហៀង
-

ភ្នំពេញ៖ បងប្អូនច្បាស់ជាបានស្គាល់ហើយថា ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ កែវ ឧត្តម​ ដែលជាកីឡាករបាល់ទាត់វ័យក្មេងម្នាក់ដែលកំពុងតែរីកចម្រើនខ្លាំងនៅក្នុងវិស័យបាល់ទាត់កម្ពុជាហើយនៅក្នុងពេលថ្មីៗនេះ កែវ ឧត្តម​ បានប្រាប់ឲ្យដឹងថា ខ្លួននិងយកថវិកាឧបត្ថម្ភលើកទឹកចិត្តពីឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទៅព្យាបាលជំងឺគីសបំពង់ករបស់លោក កែវ សារិន ដែលជាឪពុកបង្កើតរបស់ខ្លួន។

ដោយឡែកលោក កែវ សារិន ដែលជាអតីតគ្រូបង្គោលក្លិបស៊ីម៉ាក់យូណយធីតបានធ្លាក់ខ្លួនឈឺដោយសារជំងឺគីសបំពង់កជាងមួយឆ្នាំមកហើយ។

យ៉ាងណាមិញប្អូនប្រុស កែវ ឧត្តម​ បានប្រាប់ទៅអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំទាំងអស់គ្នាថា៖ បាទបងខ្ញុំសប្បាយចិត្ដយ៉ាងខ្លាំងពីព្រោះពេលនេះគ្រួសារខ្ញុំកំពុងខ្វះថវិកាខ្លាំងដើម្បីព្យាបាលជំងឺប៉ារបស់ខ្ញុំ។ ថវិកា១០០០ដុល្លារដែលបានមកពីការឧបត្ថម្ភរបស់លោកអ៊ំឯកត្ដម សៅ សុខា ដើម្បីលើកទឹកចិត្ដដល់កីឡាករម្នាក់ៗនោះរួមទាំងខ្ញុំម្នាក់ដែរ ថវិកានោះគឺខ្ញុំពិតជាត្រូវយកទៅព្យាបាលជំងឺប៉ារបស់ខ្ញុំនៅឯខេត្ដសុរិន្ទម្ដងទៀត។

ជាចុងក្រោយខ្ញុំសូមអគុណដល់លោកអ៊ំឯកឧត្ដម សៅ សុខា ដែលបានផ្តល់ប្រាក់លើកទឹកចិត្ដដល់ក្រុមជម្រើសជាតិU19 ជូនពរអោយលោកអ៊ំ និងក្រុមគ្រួសារសុខភាពល្អធ្វើដំណើទៅតាមទីជិតទីឆ្ងាយឲ្យបានសុខសុវត្ថិភាព"។