ក្តុកក្តួលណាស់...អតីតកីឡាប្រដាល់ខ្មែរលោក ភិន សុផល ធ្លាក់ខ្លួនស៊ីឈ្នួលដើរបាញ់ថ្នាំពោត ដំឡូងឲ្យគេ និយាយក៏មិនបាន ដកដង្ហើមតាមបំពង់ខ្យល់...មានវិដេអូ
ស៊ីហៀង
-

បើនិយាយពីជីវិតកីឡាករប្រដាល់ខ្មែរ ដែលមានឈ្មោះបោះសំលេង នៅក្នុងវិស័យកីឡាប្រដាល់ ច្បាស់ជាស្គាល់ អតីតកីឡាករប្រដាល់ខ្មែរ លោក ភិន សុផល បានបាត់ខ្លួពីវិស័យកីឡាជាយូរមកហើយ តែមិននឹកស្មានថា លោក ធ្លាក់ខ្លួនទៅពួនសំងំនៅក្នុងព្រៃ ដើរបាញ់ថ្នាំពោតដំឡូងឲ្យគេ។ អ្វីដែលមិននឹកស្មាននោះ កីឡាកររូបនេះ និយាយមិនបាន ដកដង្ហើមតាមបំពង់ខ្យល់។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក Samnang Lor បានបង្ហោះសារថា"Wowពិតជាស្អាតមែនភ្នំពេញ អស់រយះពេល១៥ឆ្នាំហើយ ខានបានស្គាល់ទីក្រុង ខានបានហូបគុយទាវឆ្ញាញ់បែបនេះ?? សូមមេត្តាបងប្អូនជនរួមជាតិ ជួយដល់អតីតកីឡាក?ភិន សុផលផង បងប្អូនជួបនិងគាត់ផ្ទាល់បាន ខលមកខ្ញុំបាទ០១១៣៣៣៩៦៣. ០៩៦៨២៣០១៥៦????"។

បងប្អូនជាច្រើន បានបង្ហាញការអាណិត ជាខ្លាំងចំពោះកីឡាករប្រដាល់ លោក ភិន សុផល ដែលលោកបានធ្លាក់ខ្លួន ឈឺ និងធ្លាក់ខ្លួនទៅនៅក្នុងព្រៃ ដើរបាញ់ថ្នាំពោត ដំឡូង ឲ្យគេបានប្រាក់បន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖


ប្រភព៖ Samnang Lor