ប្រពៃណាស់! មិនខ្វល់មានកូនមានហើយ បងដឹកដៃអូនចូលរោងការយឺតបន្តិចតែមានក្ដីសុខធំៗដែលបងបំពេញបំណងអូន...
សីហា
-

ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍ជាព្រឹត្តិការណ៍សំខាន់បំផុត សម្រាប់ជីវិតពួកគេម្នាក់ៗ។ ពីមុនឪពុកម្ដាយជាអ្នកទុកដាក់កូនចៅឲ្យមាន គូស្រករ ប៉ុន្ដែបច្ចុប្បន្ននេះយុវជន យុវតីខ្មែរភាគច្រើនមានសេរីភាពក្នុងការជ្រើសរើសគូស្រកររបស់ខ្លួន និងធ្វើការស្វែងយល់ចិត្តគ្នា មុននឹងឈានដល់ការរៀប អាពាហ៍ពិពាហ៍។ពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរជាពិធីប្រពៃណីមួយដែលតម្រូវឲ្យមានកម្មវិធីជាច្រើនដូចជា សូត្រមន្ដ កាត់សក់់ ចងដៃ ជាដើម។ ពិធីនេះបាន បង្ហាញពីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិខ្មែរ។

យ៉ាងណាមិញ​ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Mey Mey បានរៀបរាប់ពីស្នេហា៍ដ៏ជូរចត់ ដែលពួកគេខំប្រឹងមកដល់សព្វថ្ងៃនេះ ទាំងខ្លួនមានកូនមួយរួចហើយ តែពួកគេមិនបំភ្លេចចោលប្រពៃណទេ គឺពេលនេះពួកគេរៀបអាពាហ៍ពិពាហ៍ហើយ នេះជារៀបរាប់គាត់“បងដឹកដៃអូនចូលរោងការយឺតបន្តិចតែមានក្ដីសុខធំៗ

ដែលបងបំពេញបំណងអូនដែលមនុស្សស្រីគ្រប់រូបចង់បាន អរគុណដែលបំពេញមុខមាត់គ្រួសារអូន ចងចាំណាមានកូនមុនការមិនសំខាន់អ្វីសំខាន់ខំដឹកដៃគ្នារកសុីយកលុយមករៀបការ ដេីម្បីជ័យមង្គលកូនហេីយនេះជាអ្វីដែលអ្នកនិយាយពីក្រោយយេីងចាញ់យេីង ស៊ូៗណានប់ៗអរគុណម៉ាក់ប៉ាទាំងសងខាង Mrr da Rith” ៕