លោក អាចារ្យធំ នគររាជ បានចេញមកធ្វើការបកស្រាយហើយ ចំពោះរឿងលុយ ដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Oun Vansak ចោទប្រកាន់លើរូបលោកថា...មានវិដេអូ
-

កាលពីព្រឹកមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចែករំលែកពីរឿងលោកអាចារ្យធំ នគររាជ ដែលមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Oun Vansak បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញថា ៖ សូមគោរព ជូនបងអាចារ្យធំ អ្នកស្រលាញ់វប្បធម៌ ជាទីនឹករលឹក លុយជំនួយ អ្នកក្រៅប្រទេស ជួយ ដល់លោកគ្រូ សេរី គ្រូក្បាច់គុន ល្បុក្កតោ ២ ឆ្នាំជាងហើយ ដល់ណាហើយបងបើរវល់ខ្លាំង ប្រាប់គ្រួសារខ្ញុំបាន ស្រួលប្រាប់ម្ចាស់ជំនួយវិញ? ថែវប្បធម៌បានហើយ កុំថែលុយជំនួយមនុស្សមានអាសន្នទៀត បងអាចារ្យ! ។ 

ដោយឡែកក៏មានគណនីហ្វេសប៊ុកដដែលបានលើកឡើងថា "ក្រុមគ្រួសារខ្ញុំ អគុណលោកពូ SUONG CHHEAN ដែលថ្ងៃនេះ ឧបត្ថម្ភថវិកាលុយ ១០០ $ ជួយដល់លោកគ្រូសេរី គ្រូក្បាច់គុនល្បុក្កតោពូ suong chhean គាត់ធ្លាប់ជួយ ឧបត្ថម្ភតាមលោកអាចារ្យធំ ១០០ $ មកអោយលោកគ្រូសេរី ប៉ុន្ដែ ២ ឆ្នាំជាងហើយ គាត់ថែរក្សាលុយបានល្អណាស់ ជំនួសលោកគ្រូសេរី នឹងថវិកា អ្នកផ្សេងទៀត អគុណបងអាចារ្យធំណាស់ លំបាកបងហើយ"។

បន្ទាប់ពីមានការចោទប្រកាន់ភ្លាមនោះ លោក អាចារ្យធំ នគររាជ បានធ្វើការបកស្រាយថា "លុយដែលម្ចាស់ហ្វេសប៊ុកខាងលើបានរៀបរាប់នៅមិនមែនជាការពិតទេ លុយនោះ លោកបានជួយទៅអ្នកផ្សេង ដែលគួរជួយ"។

មានវិដេអូ៖

ប្រភព៖ អាចារ្យធំ នគររាជ