ភ្នំពេញ៖ ព័ត៌មានបឋម ផ្ទុះរឿងឈ្លោះ ប្រកែកគ្នា រវាងប្ដីប្រពន្ធពីរនាក់ វាយ ត ប់គ្នាយ៉ាងខ្លាំងដោយមិន ដឹងថាពួកគាត់មានរឿងឡើយអ្វី ហើយក៏គ្មានអ្នកហ៊ានចូលទៅឃាត់ដែល បង្កអោយមានការផ្អើលពេញផ្លូវតែម្តង ភ្លាមៗនោះក្រុមការងារ លោកសុវណ្ណរិទ្ធីគីន និង ប្អូនសុធា បានចុះទៅដល់កន្លែងកើតហេតុដើម្បីជួយឃាត់ នឹងផ្តល់ដំណឹងនេះទៅ សមត្ថកិច្ច ដើម្បីចុះមកអន្តរាគមន៍នៅទីតាំងកន្លែង កើតហេតុដែលស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាលទី ២ ខណ្ឌដូនពេញ រាជធានីភ្នំពេញនៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០១៩ នេះ នៅចំណុចផ្លូវ ១៥ កែងផ្លូវ ១៥៤ ។
បើតាមប្រភពពីស្រ្តីជាប្រពន្ធបានឲ្យដឹងថា មូលហេតុដែលឈានដល់ការឈ្លោះប្រកែកនិងប្រើប្រាស់អំ ពើហិ ង្សារបែបនេះ គឺដោយសារបុរសជាប្តីព្យាយាមឲ្យស្ត្រីជាប្រពន្ធយកកូ នចេញ ដែលគាត់បានអះអាងថា កូនក្នុងផ្ទៃរបស់គាត់គឺបាន៦ ខែទៅហើយ ទើបធ្វើឲ្យឈ្ លោះវាយប្រតា យប្រត ប់គ្នាពេញផ្លូវបែបនេះ។
យើងក៏បានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចឲ្យជួយមកអន្តរាគមន៍នៅទីតាំងកន្លែងកើតហេតុដោយនាំប្តីប្រពន្ធទាំង២នាក់ទៅធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី២ផងដែរ៕
ប្រភពវីដេអូខាង TVFB