រឿងពិត ៖ ព្រះអើយ ស្រ្តីម្នាក់ និង កូនតូចៗចំនួនបួននាក់ ឡើងពីខេត្តព្រៃវែង មកដល់ក្រុងភ្នំពេញទាំងយប់ ព្រោះតែវិបត្តិគ្រួសារ ។ យ៉ាងណាមិញ ពេលចុះពីឡានភ្លាម ពួកគេគ្មានកន្លែងដែលត្រូវទៅនោះទេ លុយក៏អត់ បាយក៏ឃ្លាន ។ ដោយទល់ច្រកទៅហើយ ស្រ្តីនោះក៏បាននាំកូនទាំងបួននាក់របស់គាត់មកដេកនៅគល់ស្ពានអាកាស់៧មករា ជិតពេទ្យលោកសង្ឃ ។

ម៉ោងរំកិលដល់១រំលងអាទ្រាតទៅហើយ ព្រះអើយ មូសច្រើនណាស់..ម្តាយមិនហ៊ានដេកនោះទេ សុខចិត្តអង្គុយបក់អោយកូន ខ្ញុំបានទទួលព័ត៌មាននេះហើយ ពិតជាខ្លោចចិត្តខ្លាំងណាស់ ។ ក្រោយមក ខ្ញុំក៏បានសម្រេចចិត្ត អោយកូនសិស្សរបស់ខ្ញុំ ទៅទទួលពួកគេមកសម្រាកនៅផ្ទះរបស់ខ្ញុំសិន.....ចាំស្អែក ពេលខ្ញុំទៅដល់ភ្នំពេញវិញ ចាំគិតទៀត ?
ទទឹមនឹងនេះផងដែរ ខ្ញុំក៏សូមអំពាវនាវ អោយបងប្អូនទាំងអស់គ្នា ចូលរួមចំនែកជាមួយខ្ញុំក្នុងការជួយពួកគេផង ព្រោះខ្ញុំ ម្នាក់ឯង គឺទៅមិនរួចនោះទេ ។

បញ្ជាក់ ៖ ឥឡូវនេះ ពួកគេកំពុងតែស្នាក់នៅផ្ទះរបស់ខ្ញុំ ដែលមានទីតាំង ឋិតនៅជាប់សាលាបឋមសិក្សាសូឡា ផ្លូវសូឡាតែម្តង ។ សម្រាប់ព័ត៌មានបន្ថែម លេខរបស់ខ្ញុំ 012 32 47 11 ; 093 32 47 11 ។ សូមអរគុណ


ប្រភព៖ មូលនិធិសប្បុរសធម៌នៃ គយក