បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thoeun Pnn បានបង្ហោះសារពីជីវិត និងការសិក្សាររបស់ក្មេងៗ ដែលរស់នៅភ្នំក្រហម ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រមាណជាជាង៥០នាក់ ដែលកំពុងតែខ្វះខាតសំភារៈសិក្សា និងឯកសណ្ឋាន ជាដើម។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "?អាណិតលេីសពីអាណិត? តោះម្នាក់បន្តិចជួយពួកគាត់ទាំងអស់គ្នាគួរអោយអាណិតប្អូនៗណាស់សិស្សានុសិស្សប្រមាណជាង៥០នាក់ដែលរស់នៅភ្នំក្រហម ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានជីវភាពក្រីក្រ ហេីយសាលាក៏ទ្រុឌទ្រោម គ្មានទាំងស្បែកជេីង គ្មានសំលៀកបំពាក់ ខ្វះខាតសំភារះសិក្សា មករៀនម្តាយពុកអោយ៥០០៛ ខ្លះ២០០៛ ខ្លះទៀតគ្មានលុយក៏មានដែរ ហេីយជាតំបន់ទីដាច់ស្រយាល ឆ្ងាយពីទីរួមខេត្ត មានសាលាមួយខ្នងបាំងដោយឈេីមាន២បន្ទប់ សង្ឃឹមថានឹងមានបងប្អូនជួយដល់ពួកគាត់ អាចចូលរួមបាន0976667575 ???"៕





មានវិដេអូ៖
ប្រភព៖ Thoeun Pnn