កងទាហានមកពីកងទ័ពចិនត្រូវបានគេដាក់ពង្រាយជាលើកដំបូងក្នុងរយៈពេល ៥ ខែនៃភាពវឹកវរស៊ីវិលនៅក្នុងទីក្រុងហុងកុងខណៈដែលមនុស្សរាប់សិបនាក់បានដើរក្បួនពីយោធភូមិភាគកូវ៉ូរបស់ពួកគេកាលពីថ្ងៃសៅរ៍ដើម្បីជួយបោសសម្អាតការបិទផ្លូវ ដោយទាហានមិនបានលូកដៃចូលក្នុងការធ្វេីបាតុកម្មនេះ។

វាក៏ជាលើកទីមួយដែរក្នុងរយៈពេលជាងមួយឆ្នាំដែលយោធភូមិភាគរបស់កងទ័ពរំដោះប្រជាជនបានចូលរួមក្នុងការងារសហគមន៍សាធារណៈ។ កាលពីខែតុលាឆ្នាំមុនទាហានជាង ៤០០ នាក់ក៏ត្រូវបានបញ្ជូនជាក្រុមទៅឧទ្យានក្នុងក្រុងហុងកុងដើម្បីជួយយកដើមឈើដែលដួលរលំ បោសសំអាតផ្លូវក្នុងអំឡុងពេលព្យុះទីហ្វុង Mangkhut កាលពីមួយខែមុន។

ទាហានដែលភាគច្រើនពាក់អាវយឺតពណ៌បៃតងនិងខោខ្លីខ្មៅកាន់អំបោសនិងកន្ត្រក់ក្រហម ចេញពីបន្ទាយទាហាន Kowloon នៅម៉ោងប្រហែល ៤ រសៀលដើម្បីសំអាតឧបសគ្គនៅលើផ្លូវរ៉េនហ្វឺនៅជិតបរិវេណសាកលវិទ្យាល័យបាទីស្ទ។ទាហានម្នាក់បាននិយាយថាសកម្មភាពរបស់ពួកគេមិនមានអ្វីដែលត្រូវធ្វើជាមួយរដ្ឋាភិបាលហុងកុងទេ ហេីយក៏មិនប៉ះពាល់ដល់បាតុកម្មនោះដែរ។


Scmp news
16-11-2019