លោក អ៉ឹម ជីវ៉ា ថា លោក ហេង ឡុង អាងអីបន្តិចប្តឹងៗ បើលោកស្អាតស្អំមែន លោកបកស្រាយរឿងលុយសមាគមមក...
ស៊ីហៀង
-

ក្រោយពេលលោកហេង ឡុង​ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការហើយនោះ ស្រាប់តែលោក អ៉ឹម ជីវ៉ា បានបង្ហោះសារថា "ខ្ញុំសួត្រឡប់ទៅលោក ហេង ឡុង វិញថា ត្រង់ណាថាខ្ញុំបរិហារកេរ្ត៍ ??? ដូចម្តេចដែលហៅថាបរិហាកេរ្ត៍??? តើលោកគេអោយបកស្រាយថាគេបរិហារកេរ្ត៍ឃើញហើយចង់សើច ?? សូមប្តឹងទៅលោក ហេង ឡុង ហើយចាំទទួលបណ្តឹងបកពីខ្ញុំវិញផង ខ្ញុំប្តឹងបកលោកវិញ ចាំជួបគ្នានៅតុលារការ?????? ។

សូមបងប្អូនមហាជនជួយពិចារណាតាមការគួរផង នេះជាចរិកពិតរបស់ប្រធានសមាគមសិល្បៈ??

អូ ខ្ញុំសុំសួលោកហេង ឡុងជាច្រើនសំនួរ ថា:

១ . លោក ហេង ឡុងមានប្រភពមកពីណា លោក ហេងឡុងមិនមែនជាអ្នកសិល្បៈទេ តើហេតុអីលោក ហេងឡុង ចង់ក្លាយជាប្រធានសមាគមសិល្បៈម្លេះ បើលោក ហេងឡុង មិនចេះជំនាញណាមួយក្នុងសិល្បៈផងនឹង តើគោលបំណងលោកមកធ្វើជាប្រធានសមាគមសិល្បៈក្នុងគោលបំណងអ្វី??

២. ហេតុអ្វីលោក ហេង ឡុង ចាំបាច់បង្កើតសមាគមន៍សិល្បៈមួយទៀត ( សមាគមសិក្បៈមានពីរ ) ប្តីធ្វើ១ ប្រពន្ធធ្វើ១ ???

៣. ហេតុអីបានជាលោក ហេង ឡុង ប្រមូលមូលនិធិសប្បុរជនលុយជំនួយដាក់ក្នុងសមាគមខ្លួនទៅវិញ ម៉េចមិនដាក់ក្នុងសមាគមសិល្បករខ្មែរ ដែលជាប្រពន្ធកាន់គឺអ្នកបង ចន ច័ន្ទលក្ខិណា បែជាកាន់លុយខ្លួនឯង

៤. សូមលោកជួយបកស្រាយពីលុយជំនួយសប្បុរជនផង មួយឆ្នាំបានរាប់សិបមុឺនដុល្លារ ហេតុអីយកទៅជួយសិល្បករតែម្តង ១០០ $ ឬ ២០០$ ចុះលុយរាប់មុឺននោះទៅណា យកទៅធ្វើអី??

៥ . លោកថាលោកជួយសិល្បៈណាស់ តើលោកបានជួយអ្វីខ្លះសូមរៀបរាប់ផង ???

៦. បើលោកជាមនុស្សស្អាតស្អំ ម៉េចលោក មិនបកស្រាយបំភ្លឺទៅដើម្បីអោយមហាជននិងសិល្បករបានដឹងផង ???

៧. ហេតុអ្វីបានជាលោក តែងតាំងខ្លួនឯង ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនសិល្បករខ្មែរ ទាំងគ្មានអ្នកណាបោះឆ្នោតអោយផង ???

៨. ខ្ញុំទទួលស្គាល់តែប្រធានសមាគមសិល្បៈតែមួយគត់ ដែលការជ្រើសដោយអោយសិល្បករគ្រប់ទម្រង់ចូលមកបោះឆ្នោត ហើយត្រូវបានគេទទួលស្គាល់គឺអ្នកបង ចន ច័ន្ទលក្ខិណា ដែលជាប់ឆ្នោត ជាប្រធានសមាគមសិល្បករខ្មែរ។

៩. រឿងប្តឹងរបស់ប្អូនស្រីធី សុវណ្ណថា លោក ហេុឡុងសុំអោយគេយោគយល់ អាធ្យាស្រ័យអោយខ្លួន ចុះរឿងអីជាអតីតក្រុមការងារសមាគមជាមួយគ្នាដែលលោកធ្លាប់ពឹងខ្ញុំកន្លងមក ជួយការងារលោកកន្លងមក លោកមិនចេះយោគយល់គ្នា គ្រាន់តែខ្ញុំសួ បែជាលោកមិនឆ្លើយហើយប្តឹងខ្ញុំថែមទៀត ឬលោកខ្លាំងបានតែជាមួយសិល្បករក្រីក្រ ខ្លាំងបានតែគ្នាឯង?? ឯណាទៅវិជ្ជាជីវៈជាមេដឹកនាំដែលប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌នៃការដឹកនាំបាត់ទៅណាហើយលោក ???

១០. តើក្នុងនាមជាប្រធានសមាគមន តើលោកជាប្រធានតុលាការឬក៏ជាមេធាវីបានអាងអីបន្តិចប្តឹងគេប្តឹងឯង សឹងតែគ្រប់គ្នា ឬក៏លោកគ្មានការងារអីធ្វើក្រៅពីតំណែងប្រធានសមាគមនេះបានជាលោកខំប្រឹងដើរប្តឹងគេឯងម្លេះ ឬលោកទាល់តែដើរប្តឹងគេចឹងមែនបានគេហៅលោកថា ជាប្រធានឡូយ អស្ចារ្យ ខ្លាំងខាងប្តឹង ប្តឹងគេហើយចោទថាគេខុសទៀត ឬលោកចង់ល្បី???។

១១. ខ្ញុំអោយលោកបកស្រាយបំភ្លឺរឿងលុយសមាគម បើលោកស្អាតស្អំលោកបំភ្លឺទៅ បែជាលោកប្តឹងខ្ញុំវិញតើលោកប្តឹងខ្ញុំក្នុងគោលបំណងចង់បានអ្វី??

សូមលោកជួយឆ្លើយសំនួររបស់ខ្ញុំខាងលើផង តិចថាខ្ញុំបរិហារកេរត្ត៍ទៀត ។ បើលោកប្តឹងខ្ញុំមិនយោគយល់ ខ្ញុំក៏ប្តឹងបកទៅលោកវិញមិនយោគយល់ដូចគ្នា ចាំទទួលបណ្តឹងបកពីខ្ញុំផង ជួបគ្នានៅតុលាការឆាប់នេះ និងចាំជួបគ្នាតតាំងនៅកន្លែងច្បាប់មួយទៀតដែលលោកនឹកស្មានមិនដល់ ណាលោកហេងឡុង ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា"៕

ប្រភព៖ សិល្បករកម្ពុជា