យូរៗម្តង ! ដោយភ្ជាប់ជាមួយនឹងការងារ សម្តេចឆ្លៀតពេលមុជទឹកសមុទ្រនៅឆ្នេរអូរឈើទាល យ៉ាងសប្បាយ ជូនពរឲ្យសម្តេចសុខភាពល្អ
ស៊ីហៀង
-

ព្រះសីហនុ ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថាតាមរយៈគម្រោងសាសង់ផ្លូវចំនួន៣៤ខ្សែ នៅក្រុងព្រះសីហនុ ដែលចំណាយទឹកប្រាក់ជិត $៣០០ លានដុល្លារអាមេរិកនៅថ្ងៃនេះ គឺនឹងធ្វើអោយសោភ័ណភាពខេត្តកាន់តែស្រស់ស្អាត និងមានសុវត្ថិភាពខ្ពស់ ជាមួយហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ សក្តិសមជាខេត្តគំរូរបស់ប្រទេសដែលផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ក៏ដូចជាទេសចរ និងអ្នកវិនិយោគិនមកពីគ្រប់ទីកន្លែងទាំងអស់។

ទស្សនៈវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន គឺមានតាំងពីឆ្នាំ ១៩៩០ ក្នុងការកំណត់ប៉ូលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលមានចំនួន៣សំខាន់គឺ ទី១)ភ្នំពេញ ទី២)ព្រះសីហនុ និងទី៣)សៀមរាប។ ខេត្តព្រះសីហនុ ក៏នឹងក្លាយជាតំបន់ហិរញ្ញវត្ថុដ៏សំខាន់នាពេលអនាគត និងជាច្រកសេដ្ឋកិច្ចរបស់ជាតិដែលតម្រូវអោយមានហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។ ជាពិសេសទៀតនោះ សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំស្តា និងកសាងខេត្តព្រះសីហនុនេះអោយមានសោភ័ណភាពកាន់តែស្រស់ស្អាតសក្តិសមទៅនឹងព្រះបរមនាមរបស់អតីតព្រះមហាវិរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៃកម្ពុជា៕

ហើយនៅក្នុងពេលថ្មីៗនេះសម្តេចក៏បានបង្ហោះសារឲ្យដឹងនៅលើបណ្តាញសង្គមរបស់សម្តេចថា ៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ?កាលពីល្ងាចមិញក្រោយពីបានមុជទឹកសមុទ្រនៅឆ្នេរអូរឈើទាលហើយ ក៏បានសម្រាកមួយយប់នៅក្រុងព្រះសីហនុស្រូបយកខ្យល់សមុទ្រស្រឡះមុខមាត់។យូរៗម្តងដោយភ្ជាប់ជាមួយនឹងការងារ។

ផង​ទើបខ្ញុំមានឱកាសបានមកសម្រាកដូចនេះ ព្រោះរាល់ថ្ងៃការងារប្រទេសជាតិគឺរវល់ច្រើនខ្លាំងណាស់។បន្តិចទៀតខ្ញុំនឹងចេញដំណើរពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញវិញ។សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អនិងបានសម្រាកជួបជុំក្រុមគ្រួសារក្នុងថ្ងៃអាទិត្យនេះ៕