បើយោងតាមគណនីហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្ហោះរូបភាពជាច្រើន ពីសកម្មភាពរបស់សមត្ថកិច្ច ដែលបានជួយចំលងក្មួយៗ ចេញពីសាលារៀន ដោយភាពស្វាហាប់ និងប្រយ័ត្នពីគ្រោះថ្នាក់របស់ក្មួយៗ។ នៅក្នុងរូបភាពរបស់សមត្ថកិច្ច និងទង្វើរដ៏ល្អនេះ បានធ្វើឲ្យមហាជន មានស្ងប់ស្ងែង ពីទឹកចិត្តដ៏ល្អរបស់បងៗ។

នៅក្នុងរូបភាពនោះបានធ្វើឲ្យមហាជន យល់ពីភាពកក់ក្តៅ និងការយកចិត្តទុក្ខដាក់ចំពោះក្មួយៗសិស្សសាលា ដែលបងៗបានបំពេញតួនាទី ។ ហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្ហោះសារថា "សកម្មភាពដែលគួរឲ្យគោរព : ដល់ម៉ោងត្រូវតែទៅខានមិនបាន ព្រោះតែញៀ ននិងសម្លេងហ៊ោរកញ្ជៀវរបស់ក្មួយៗ « យេយេ ... ពូខ្ញុំមកហើយៗ មកជូនពួកយើងឆ្លងផ្លូវហើយ ជយោៗ » ។

ជាមួយគ្នានោះផងដែរក៏មានបងប្អូនជាច្រើនបានសម្តែងការយល់ចិត្ត និងសូមអរគុណដល់សមត្ថកិច្ច ប្រជាការពារ ក្នុងការជួយចំលងក្មួយៗ។ ទន្ទឹមនឹងនេះក៏មានបងប្អូនចូលមកខមិនថា "សុំអោយមានកំលាំងសមត្តកិច្ចជួយចម្លងពេលសិស្សសាលាចេញពីរៀនគ្រប់សាលាផងជាពិសេសសាលាបឋមហ្នឹងតែម្តង សូមអរគុណ"៕




ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល