កុំដាច់ចិត្តអូសរំលងអី...ក្មេងប្រុសស្រីចំនួន៣នាក់ រស់នៅក្រោមដំបូលរហែក ពុកផុយ ក្រោយពីលោកពុកទទួលមរណ ភាពនិងម្តាយចុះចោលគ្មានក្តីមេត្តា...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា"Sopheap Chea" បានបង្ហោះសារថា "ដំបូលធ្លុះធ្លាយ ជីវិតដ៏លំបាកនៃកុមារទាំង៣រូប ក្លាយជាក្មេងកំព្រា ក្រោយឪទទួលមរណ ភាពនិងម្ដាយចុះចោលដោយគ្មានក្ដីមេត្តា ។

ក្រោយពេលភរិយាចុះចោល លោក អ៊ំ វឿន ដែលជាឪពុកពោះម៉ាយ បានធ្លាក់ខ្លួនឈឺអស់រយៈពេលជាច្រើនឆ្នាំ ជីវភាពគ្រួសារក៏ចេះតែធ្លាក់ដុនដាបទៅៗ រស់ក្នុងខ្ទមកំសត់ អត់ជញ្ជាំង ដំបូលធ្លុះធ្លាយ រនាបបែកបាក់ សម្លៀកបំពាក់ចាស់ៗ បានព្រឹកខ្វះល្ងាច មិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់។

រឹតតែគួរឱ្យសង្វេគទៀតនោះ ពេលនេះលោក អ៊ំ វឿន ដែលជាឪពុក បានទទួលមរណ ភាពកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ដែលបានបន្សល់ទុកកូនកំព្រាទាំង ៣នាក់ គឺ កុមារា វន វិន អាយុ ១៣ឆ្នាំ កុមារី វន ស្រីម៉ៅ អាយុ ១១ឆ្នាំ និងកុមារា វន បញ្ញា អាយុ ៨ឆ្នាំ ដែលពួកគេនៅក្មេង មិនអាចប្រកបរបរចិញ្ចឹមជីវិតបាន គ្មានទីពឹងពំនាក់ មិនមានលទ្ធភាពទៅរៀនសូត្របាន ។

បញ្ជាក់៖ កុមារទាំង ៣នាក់ ចប្ចុប្បន្នរស់នៅភូមិ ខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជេីង​ ស្រុកសំរោង ខេត្តតាកែវ។ ដោយឃើញស្ថានភាពដ៏លំបាកបែបនេះ ខ្ញុំសូមអំពាវនាវ សប្បុរសជនទាំងអស់ មេត្តាជួយសង្គ្រោះកុមារកំព្រាទាំងបី ដោយក្ដីករុណា ។ សូមទាក់ទងភិក្ខុ ជា សុភាព (440) 654-8734 ដោយឡែក សប្បុរសជននៅក្នុងស្រុក សូមទាក់ទងប្អូនប្រុស ប្រាង លីហួ (088)486-1719"៕

ប្រភព៖ Sopheap Chea