រំខានបងប្អូនទៀតហើយ ! ពេលនេះ ធី សុវណ្ណថា ប្រាប់ហើយដាច់ខាតមិនលើកលែងឲ្យ ចរិយា ទេបណ្តឹងរបស់នាងកំពុងតែដំណើរការហើយ...
ស៊ីហៀង
-

បងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលពី​ថ្ងៃ​ទី​៨​ ខែវិច្ចិកា​ ឆ្នាំ​២០១៩​ យប់​មិញ​នេះ​ កញ្ញា​ ចរិយា​ ដែល​អះអាង​ខ្លួន​ជា​ប្រពន្ធ​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ បានជួប​ជាមួយ​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ និង​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ហេីយ​ ក្រោយ​ពី​មាន​ការស្នេីរសុំពី​លោក​ ហេង​ ឡុង​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ដេីម្បី​ជាការ​សម្របសម្រួល​ និង​សុំ​ការ​យោគយល់​អធ្យាស្រ័យ​ជា​សាធារណៈ​ពី​កញ្ញា​ ចរិយា​។

ក្នុង​នោះដែរ​​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ បានសម្តែងនូវ​អារម្មណ៍​ហួសចិត្ត​ជា​ខ្លាំង​ ចំពោះ​ការ​លេីកឡេីង​របស់​កញ្ញា​ ចរិយា​ ដែល​បាន​សុំទោស​ជា​សាធារណៈ​មក​កាន់​ខ្លួន​ ដែលមូលហេតុ​ហាក់​មិន​សមស្រប​ និង​បែរជា​ធ្វើ​ឲ្យ​រូប​នាង​កាន់​តែ​ទទួល​យកមិនបាន​ និងមិន​ទទួល​យក​ការ​សុំទោស​នោះទេ​ ខណៈ​ដែល​ខ្លួន​បាន​ដាក់​ពាក្យ​បណ្ដឹង​ហេីយ​នោះ។

ហើយនៅមុននេះបន្តិចនាងក៏បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងថា៖ សេចក្តីប្រកាស​ ចុងក្រោយខ្ញុំមិនទទួលការសុំទោស​ ពីនាងចរិយាទេបណ្តឹងរបស់ខ្ញុំ​ លេីនាងចរិយា កំពុងដំណេីរការ​ខ្ញុំបានប្រគល់សិទ្ធជូនមេធាវីខ្ញុំ​ ចាត់ចែងហេីយ​ខ្ញុំមិនខ្វល់ទៀតទេ​ កុំសួរនាំខ្ញុំរឿងនឹងទៀត​ខ្ញុំសុំសម្រាក​ ? ?៕