ព្រះអង្គម្ចាស់ក្សត្រី សម្តេចព្រះរាមនរោត្តម បុប្ផាទេវី កំពុងប្រឈួននិងព្រះរោគប្រចាំព្រះកាយដែលកំពុងរើឡើងជាថ្មី ធ្វើឲ្យទ្រង់អស់ព្រះកាយពល ព្រះកាយទ្រុឌទ្រោមគួរឲ្យព្រួយបារម្ភ និងកំពុងតែ...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា chhorm Channet Dane បានបង្ហោះសារយ៉ាងក្រៀមក្រំ ដោយម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា "ភាគច្រើនសឹងតែ៨០%នៃកូនខ្មែរដែលមិនយល់ពី រូបភាពទាំងនេះ ហើយច្បាស់ជាឆ្ងល់ថាមូលហេតុអ្វី បានជាពួកគាត់(ក្រុមនាដាការបាំ)ព្រមទាំងក្រុមចម្រៀង,ក្រុមភ្លេង នាំគ្នាទ្រហោរយំ។ អ្នកដែលមិនយល់មធ្យម ងំអ្នកដែលយល់ថាការបំផុសនេះព្រោះតែតោងយកល្បី ហើយខ្លះបែរជាយល់ថាជាការឌឺដងទៅវិញ។

ក៏ព្រោះតែពួកគេរវល់តែតាមដានតែពពួកហែកហួរគ្នាតាមបណ្តាញសង្គម,ចម្រៀងបែកស្លុយ ,រឿងប្រពន្ធចុងប្រពន្ធដើម។ល។

មិនព្រមងាកមកចង់ដឹងរឿងប្រទេសជាតិនិងកេរវប្បធម៌ដែលស្ទើរតែបាត់បង់ ហើយតើនរណាខ្លះដែលកំពុងនឹងថែរក្សា។សូម្បីតែក្សត្រីមួយអង្គដែលជាស្តេចរបស់ខ្លួននិងជាមាតានៃរបាំព្រះរាជទ្រព្យផង ទ្រង់កំពុងតែប្រឈួនក៏ពួកគេមិនដឹង។

ទិដ្ឋភាពនេះ គឺជាការចូលរួមបួងសួងថ្វាយព្រះពរ សម្តែងដោយនាដការ និងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្បៈសម្តែងរបាំអប្សារា និងរបាំបួងសួងនៅសាលារចនា ដើម្បីបួងសួងសុំពរឱ្យព្រះអង្គបានធូរស្រាលពីព្រះរោគព្យាធិ ។

គួរបញ្ជាក់ផងដែរថាព្រះអង្គម្ចាស់ក្សត្រី សម្តេចព្រះរាមនរោត្តម បុប្ផាទេវី កំពុងប្រឈួននិងព្រះរោគប្រចាំព្រះកាយដែលកំពុងរើឡើងជាថ្មី ធ្វើឱ្យទ្រង់អស់ព្រះកាយពល ព្រះកាយទ្រុឌទ្រោមគួរឱ្យព្រួយបារម្ភ និងកំពុងមើលថែដោយវិជ្ជបណ្ឌិត។

ទស្សនិយភាពដែលធ្លាប់តែទាក់ទាញដោយស្នាមញញិមនៃនាដការ ប្រែមកជាសម្រក់ទឹកភ្នែកគ្រប់គ្នា។សូរសៀងដ៏គ្រលួច បែរជាអួលដើមករ ស្ទើតែឆ្លងល្បះមិនរួចនៃក្រុមចម្រៀងមហោរី ក៏ព្រោះតែសេចក្តីស្រលាញ់ដែលមានចំពោះទ្រង់គឺធំធេងខ្ពង់ខ្ពស់ហួសប្រមាណ។

កូនខ្មែរទាំងអស់ចូរកុំភ្លេចខ្លួនប្រើបណ្តាញសង្គមឱ្យអត់ប្រយោជន៍ ចូរតោងគិតពីរឿងប្រទេសជាតិឱ្យបានច្រើនបន្តិចជាជាងការតាមដានតែព័ត៌មានដែលបំពុលសង្គម។

ដោយក្តីគោរពស្រលាញ់!

ឆោមច័ន្ទនេត៚

១៨ វិច្ឆិកា ២០១៩

មានវិដេអូ៖


ប្រភព៖ chhorm Channet Dane