នៅថ្ងៃនេះ ទូលព្រះបង្គំជាកូន ជាចៅ ពិតជាមានសេចក្តីទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ដោយព្រះរោគគាពាធ នៅមន្ទីរទីក្រុងបាំងកក ។ ដំណឹងដ៏ក្រៀមក្រំមួយនេះ ពិតជាធ្វើឲ្យទូលព្រះបង្គំជាខ្ញុំ និងកូនចៅទាំងអស់ ពិតជាមានការសោកស្តាយ ជាពិសេសកូនចៅជាអ្នកបម្រេីរបាំបុរាណទាំងអស់ សូមថ្វាយព្រះកុសល សូមដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចរាជបុត្រី ព្រះរៀម ស្ដេចយាងសោយសុខក្នុងព្រះបរមសុខគតិភពគុំបីឃ្លៀងឃ្លាតឡើយ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា វប្បធម៌ខ្មែរ Khmer culture បានបង្ហោះសារយ៉ាងក្រៀមក្រំ ទាំងទឹកមុខពោលពេញទៅដោយទឹកភ្នែកគ្រប់គ្នា ថា "មួយព្រះជន្មរបស់ព្រះអង្គលោកលះបង់កម្លាំង កាយ ចិត្ត ដើម្បីសិល្បៈជាតិខ្មែរ !សូមព្រះអង្គគង់ជាម្លប់ដល់នាដកា ជាម្លប់ដល់កូនចៅ គង់ជាម្លប់ដល់របាំហ្លួង តទៅទៀត ជាដរាបរៀងទៅ ! សូមទ្រង់ព្រះចម្រើន !!!"។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបន្តទៀតថា "សម្តេច !ស្តេចតើនឡើង! សែនស្លុតក្នុងចិត្ត រកអ្វីប្រៀបផ្ទឹមពុំបាន ទីបំផុតសម្ដេច ស្ដេចយាងម្ចាស់ ចោល ប្រជាជាតិចាកចោល របាំព្រះរាជទ្រព្យ ចាក់ចោលនាដកា របស់លោក ហើយ ! សូមស្ដេចយាង ទៅទីព្រះបរមសុខកុំបីអាក់ខានឡើយ !"។ ទីបំផុតម្ចាស់ម៉ែរបស់កូនបានយាងទៅចោលកូនហេីយ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ស្ដេចយាងសោយទិវង្គត ដោយព្រះរោគគាពាធ នៅមន្ទីរទីក្រុងបាំងកក ។ កូនចៅជាអ្នកបម្រេីរបាំបុរាណទាំងអស់ សូមថ្វាយព្រះកុសល សូមដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចរាជបុត្រី ព្រះរៀម ស្ដេចយាងសោយសុខក្នុងព្រះបរមសុខគតិភពគុំបីឃ្លៀងឃ្លាតឡើយ ក្តីស្រលាញ់ដ៏ធំធេងរបស់ម្ចាស់ម៉ែនៅជាប់នឹងខ្លួនកូនជានិច្ច? អត្តបទ : បងតុលា រូបភាព : វ៉ាន់គីមសុខអាន"៕









ប្រភព៖ វប្បធម៌ខ្មែរ Khmer culture