ប្រយ័ត្នគ្រោះថ្នាក់...លោក ដួង តារា ថា ស្មានតែប៊ិចសៀតក្នុងហោប៉ៅអាវ​ តាមពិតទៅគឺជាកាំ ភ្លើ ងច្នៃប្រាហា យកមកពីប្រទេសថៃសោះ...
-

អាវុធគឺជាវត្ថុមួយដែលអាចបង្កឲ្យមានគ្រោះថ្នាក់​គ្រប់ពេលវេលា អាចធ្វើឲ្យមនុស្សស្លា ប់ឬធ្វើឲ្យរបួស​ដោយងាយ ជាពិសេសចំពោះអាវុធកែច្នៃ ដែលយើងមិនដឹង។​ ខ្លះមានទម្រង់ជាប៊ិច ខ្លះទៀតមានទម្រង់ដូចជាឈើច្រត់ ដែលជនខិលខូចបានធ្វើឲ្យ ក្នុងគោលបំណងអ្វីមួយ ។

ដោយឡែកនៅថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដួង តារា បានង្ហោះសារសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្ន​ចំពោះរបស់ម្នាក់ ដែលមានរាងដូចជាប៊ិច ប៉ុន្តែគឺជាអាវុធដ៏គួរឲ្យខ្លាចជាទីបំផុត។ លោកបានផុសថា "សូមប្រយ័ត្ននេះជាកាំភ្លេី ងច្នៃព្រឹកមិញខ្ញុំទទួលបានរូបនេះពីប្អូនប្រុសម្នាក់​ ដំបូងខ្ញុំគិតថាជាប្រដាប់វាស់ខ្យល់កង់ឡាន​ តែតាមពិតគឺជាកាំភ្លេី ងឆ្នៃបាញ់គ្រាប់ប្រាហា​ យកមកពីប្រទេសថៃ​ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន​។ នេះក៏មិនមែនជាប៊ិចសៀតក្នុងហោប៉ៅអាវដែរ។ សូមប្រយ័ត្ន​ ! បេីឃេីញ​ សូមប្រាប់សមត្ថកិច្ច។ សូម​ Share អោយគ្នាដឹងផង​?"៕

ប្រភព៖Duong Dara