ពិតជាអស្ចារ្យណាស់! ក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក រៀបចំកម្មវិធីជប់លៀងគំរប់ខួប២ឆ្នាំ ជួបជុំតំណាងចែកចាយ២៥ខេត្តក្រុង..(មានវីដេអូ កិច្ចសំភាសន៍)
សីហា
-

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក - Phalita Skin Care បានរៀបចំកម្មវិធីជប់លៀងគំរប់ខួប2ឆ្នាំ ជួបជុំតំណាងចែកចាយទាំងអស់របស់ផលិតផល ផាលីតាស្គីនឃែរ ប្រចាំខេត្តក្រុង ក្រោមអធិបតីភាព លោកស្រី កែវ ផាលីតា ដែលកម្មវិធីនេះរៀបចំធ្វើឡើងនៅ ភោជនីយដ្ឋានទន្លេបាសាក់២ នៅវង្វង់មូលក្បាលថ្នល់ ដែលមានអ្នកចូលរួមប្រមាណ៥០០នាក់។

នាឱកាសនោះដែរ លោកស្រី កែវ ផាលីតា ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ចំពោះវត្តមានតំណាងចែកចាយទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីខួប2ឆ្នាំសំរាប់ឆ្នាំនេះ មិនតែប៉ុណ្នោះ លោកស្រីក៏បានផ្តល់បទសំភាសន៍ផ្តល់ជាមួយក្រុមការងារសារព័ត៌មាន ខ្មែរញ៉ូវ ដែលបានដាក់សំនួរជាច្រើនទៅកាន់លោកស្រី។

លោកស្រីបានប្រាប់សារព័ត៌មានថា សុខភាពស្បែកផ្ទៃមុខរបស់បុរស និងស្រ្តីពិតសំខាន់ណាស់ នាងខ្ញុំផ្ទាល់ក៏ធ្លាប់ជួបប្រទះបញ្ហាស្បែកមុខ និងពិបាករកអ្នកជំនាញព្យាបាលផ្ទៃមុខដោយសុខុមាលភាពទោះជានាងខ្ញុំជាគិលានុបដ្ឋាយិកាក៏ដោយ។ បន្ទាប់ពីនាងខ្ញុំបានចុះកម្មសិក្សាជាមួយក្រុមគ្រូពេទ្យជនជាតិសាំងហ្គាពួរ នាងខ្ញុំបានរៀនសូត្របន្ថែមពីរបៀបថែររក្សាសម្រស់ស្រស់តាមបែបធម្មជាតិនិង សិក្សាចំៗពីរបៀបផ្សំឡេលាបមុខគ្រប់វ័យដើម្បីអោយរក្សាសម្រស់នៅក្មេងនិងមិនអោយភាពចាស់របស់គាត់មកដល់។

 មួយរយៈនៃការដំណើរផាលីតាស្គីនឃែរកន្លងមកនេះ មានអតិថិជនជាច្រើនរាប់ម៉ឺនាក់បានទទួលស្គាល់គុណភាពពិតៗនៃការព្យាបាលផ្ទៃមុខ របស់ក្រុមហ៊ុន បន្ទាប់ពីរព្យាបាលរួច និងបានផ្ទៃមុខត្រលប់ទៅវិញ យ៉ាងស្រស់ស្អាតតាមបែបធម្មជាតិ និងក្មេងជាងវ័យ ទៅតាមអ្វីដែលគាត់ចង់បាន។ នេះគឺជាដំណើរទិសដៅរបស់នាងខ្ញុំ នាងខ្ញុំចង់អោយអតិថិជនគ្រប់គ្នាមានភាពជឿជាក់លើខ្លួនឯង និងមានភាពទាក់ទាញនៅក្នុងការចូលរួមក្នុងសង្គមគ្រប់ស្រទាប់។

ជាមួយគ្នាផងដែរលោកស្រី បានបន្តថា មិនគិតពីការប្រគួតប្រជែងឡើយ ក្រុមហ៊ុនយើងខ្ញុំខិតខំផលិតផលិតផលពិត ក្នុងការដោះស្រាយបញ្ហាមុខ មុន ជាំ និងអាឡែកហ៊្សី។ ព្រោះយើងគិតថាភាពស្រស់ស្អាតដោយគ្មានហានិភ័យវាជាកត្តាដ៏ធំ ក្នុងការរួមចំណែកដើម្បីអោយមានការ រីកចម្រើនលើវាសនារបស់ពួកគាត់។ យើងខ្ញុំក៏នៅតែបន្តសកម្មភាពទៅមុខយ៉ាងអង់អាចក្លាហានក្នុងការជួយប្រជាពលរដ្ឋខ្មែរគ្រប់វិស័យអោយមានសម្រស់ស្រស់ស្អាត នៅតែវ័យក្មេងជាងអាយុរបស់គាត់។

ជាចុងក្រោយនេះ ក្នុងនាងខ្ញុំជាស្រ្តីដឹកនាំក្រុមហ៊ុននៅស្រុកខ្មែរ នាងខ្ញុំពិតជាចង់ជួយសហគមន៍ខ្មែរអោយរីកចម្រើនណាស់។ បច្ចុប្បន្ននាងខ្ញុំបានបង្កើតក្រុមហ៊ុនផាលីតាត្រេឌីង ឯ.ក នេះក្នុងគោលបំណងចង់ជួយដល់បុរសស្ត្រីគ្រប់រូបអោយមានឱកាសចូលរួមប្រកបអាជីវកម្មជាមួយនាងខ្ញុំ ដោយក្រុមហ៊ុនយើងខ្ញុំមានសមត្ថភាពខ្លាំងបង្រៀនអោយពួកគាត់មានជំនាញព្យាបាលផ្ទៃមុខគ្រប់បញ្ហា។

នៅបច្ចុប្បន្ននេះនាងខ្ញុំត្រូវការស្រ្តី និងបុរសជាច្រើនដែលមានចំណង់ចង់បានអាជីវកម្មពិតប្រាកដមួយដោយមានអាជ្ញាបណ្ណពីរាជរដ្ឋាភិបាលក្រសួងសុខាភិបាលកម្ពុជាត្រឹមត្រូវ។ ក្រុមហ៊ុនយើងខ្ញុំបានបោះសម្លេងខ្លាំងបានសរសើរពីរអតិថិជន ក្នុងនិងក្រៅប្រទេសដែលបានប្រើប្រាស់ផលិតផលរួចហើយ ហើយបានជួយអោយពួកគាត់មានភាពជឿជាក់លើខ្លួនឯងអមដោយសម្រស់បែបធម្មជាតិ។ បើបងប្អូនណាចង់ចាប់យកឱកាសអាជីវកម្មជាមួយក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក សូមទាក់ទងឥឡូវនេះដើម្បីទទួលបានប្រាក់ចំណូលធំជាងមុន ហើយប្រាក់ចំណូលទាំងនោះមិនមែនជាការចំនេញពីរអតិថិជននោះទេ ។ បញ្ចាក់៖ ចំនួនដៃគូមានកំណត់។

ទស្សនាវីដេអូខាងក្រោម៖