កូនក៏គ្មាន ចៅក៏គ្មាន ហើយភ្នែកកាន់តែងងឹតទៅៗ ថ្ងៃខ្លះក៏មានបាយហូប ហើយថ្ងៃខ្លះវិញរកតែអង្ករច្រកឆ្នាំងស្ទើរតែមិនបាន...
ស៊ីហៀង
-

នៅលើលោកយើងនេះ គ្មានអ្នកណាម្នាក់ កើតមកហើយ ចង់រស់នៅក្នុងស្ថានភាពលំបាក ខ្វះខាត ឬ គ្មានអ្នកមើលថែយកចិត្តទុកដាក់ ដល់ខ្លួននោះទេ។ ជីវិតរស់នៅ ប្រៀបដូចជាផ្សែងដែលរសាត់ដណ្តែត រកកោះរកត្រើយមិនឃើញ។​ ដូចជាជីវិតរបស់លោកយាយចំណាស់ម្នាក់ ដែលរស់នៅក្នុងក្តីវេទនា មិនមានអ្នកមើលថែ សូម្បីតែអង្ករហូបក៏គ្មាន កូនចៅក៏គ្មាន លោកយាយកំសត់រស់នៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Chetra បានរៀបរាប់តាំងអារម្មណ៍ក្តុកក្តួលថា"ជីវិតអ្នកក្រពិតជាលំបាកណាស់ ជាក់ស្ដែងដូចលោកយាយម្នាក់នេះ គាត់រស់​នៅ​តែម្នាក់​ឯង​ គ្មានប្តីគ្មានកូន​ លោក​យាយ​រៀបរាប់​ទាំង​ទឹក​ភ្នែក​ថា ជីវិត​របស់​គាត់​លំបាក​លំបិន​សព្វបែបយ៉ាង​ ខ្វះខាត​គ្រឿង​ឧបភោគ​ បរិភោគ​ ម្យ៉ាងទៀត​ភ្នែក​ក៏​ចាប់ផ្ដើម​ងងឹត​ ដាំបាយហូប​ដោយ​ខ្លួន​ ឯង​ លោក​យាយ​ សូម​អំពាវនាវ​ដល់​បងប្អូន​កូន​ក្មួយ​សប្បុរសជន​ ទាំង​អស់​សូមជួយ​ឧបត្ថម្ភ​ដល់​គាត់​ផង​ ។ លោកយាយរស់នៅ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឬទំនាក់ទំនង​មកខ្ញុំ​ដេីម្បី​ជួយ​ឧបត្ថម្ភ​ ដល់​គាត់​ 096 9988938-069,992800 សូម​អគុណ​ទុក​ជា​មុន​?.!"៕

ប្រភព៖ Phorn Chetra