អ្នកនាង ចន ច័ន្ទលក្ខិណា ថាខ្ញុំនិងដើរចេញអោយផុតពីពិភពសិល្បៈនេះដើម្បីកុំអោយអ្នកសិល្បៈត្រូវគេមើលងាយមើលថោកដោយសារខ្ញុំ ក្រោយពេលចប់តួនាទីអ្នកនាងនឹង...
ស៊ីហៀង
-

ភ្នំពេញ៖ ក្រោយពីមានរឿងរ៉ាវជាច្រើន ដែលបានកើតឡើងជាបន្តបន្ទាប់ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគម សិល្បៈ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា​"សំរាប់ខ្ញុំ ខ្ញុំមិនថ្លៃថ្នូរ មិនមានកេរ្តិ៍ឈ្មោះល្អ មិនមានតំលៃនិងហ៊ាននិយាយសាងភាពថ្លៃថ្នូរអោយអ្នកសិល្បៈទេ ដូច្នេះខ្ញុំនិងដើរចេញអោយផុតពីពិភពសិល្បៈនេះដើម្បីកុំអោយអ្នកសិល្បៈត្រូវគេមើលងាយមើលថោកដោយសារខ្ញុំ ។

ខ្ញុំបានប្រកាសឈប់ពីការងារសិល្បៈរយះពេលជាង2 ឆ្នាំហើយ នៅសល់រូបភាពសម្តែងកាលពី2ឆ្នាំមុនដែលមិនទាន់បានបញ្ចាំង និង ផ្សាយ ហើយ រាល់ថ្ងៃនេះខ្ញុំនៅតែធ្វើការងារតាមតួនាទីនិងមុខងាររបស់ខ្ញុំទេ ចប់តួនាទីគឺខ្ញុំនិងលែងមានឈ្មោះជាអ្នកសិល្បៈទៀតឡើយ។

បញ្ជាក់ : ខ្ញុំមិនថ្លៃថ្នូរទេ តែក៏មិនដែលយកប្តីគេដែរ ទោះខ្ញុំមានឈ្មោះជាស្រីអាក្រក់ ថោកទាបក៏ដោយក៏អត់ដែលធ្វើអោយមនុស្សស្រីដូចគ្នាមកស្រែកយំដោយភាពឈឺចាប់ក្នុងការបាត់បង់ប្តី សូម្បីម្តង ៕

ប្រភព៖ Chanlakhena Chorn