តារាសម្តែងល្បី Angelina Jolie ខូចចិត្តបន្ទាប់ពីដឹងដំណឹង យាងសោយព្រះពិរាល័យរបស់ព្រះនាង នរោត្តម​ បុប្ផាទេវី​ រួចនាងបានបង្ហោះសាររៀបរាប់ថា....
ស៊ីហៀង
-

ភ្នំពេញ ៖ បងប្អូនច្បាស់ជាបានស្កាល់ហើយថានាង Angelina Jolie ដែលជាតារាសម្តែង​បរទេសម្នាក់ដែលមានភាពល្បីល្បាញខ្លាំងហើយនាងតែងតែជួយទៅដល់ក្មេងក្រីក្រនៅក្នុងប្រទេសកម្ពុជាយើងមិនត្រឹមតែជួយទេគឺនាងក៏ធ្លាប់យកក្មេងៗនៅក្នុងប្រទេសកម្ពុជាទៅចិញ្ចឹមបីបាច់ថែរក្សារផងដែរ។

យ៉ាងណាមិញបន្ទាប់ពីនាងបានទទួលដំណឹងថា សម្តេច​រាជបុត្រី​ព្រះរៀម​ នរោត្តម​ បុប្ផាទេវី​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រព្រះអង្គ​បានយាងសោយព្រះពិរាល័យ​ នាវេលាម៉ោង១២:៣០ នាទីរសៀល ថ្ងៃ​ ចន្ទ​ ​ទី​១​៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ នៅមន្ទីរពេទ្យទីក្រុងបាងកក ព្រះ​រាជាណាចក្រ​ថៃ ដោយព្រះរោគាពាធ​ក្នុង​ព្រះជន្មាយុ​៧​៧ ព្រះវស្សារួចនាង  Angelina Jolie ក៏បានបង្ហោះពីអារម្មណ៍ក្តុកក្តួលនិងថែមទាំងបានបង្ហោះសារនៅលើបណ្តាញសង្គមថា ៖  " Give our deepest Condolences to our beloved Mother.Princess Buppha Devi.RIP " ៕ ដោយបកប្រែជាភាសាខ្មែរមានន័យថា ៖ សូមចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតចំពោះអ្នកម្តាយជាទីស្រលាញ់របស់យើង។ ព្រះនាង បុប្ផាទេវី ៕