អញ្ចឹងសោះអាក្អូន...រកឃើញមូលហេតុ ដែលកូនប្រុសមកផ្ទះយឺតរាល់ថ្ងៃហើយ មិនដឹងថាគួរសប្បាយចិត្តរឺកើតទុក្ខទេខ្ញុំ...មានវិដេអូ
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នា ជាច្រើន ក្រោយពីម្តាយបានសាកសួរកូនប្រុស ដែលទើបតែរៀនថ្នាក់ទី២សោះ បែរជាមានស្នេហាទាំងវ័យក្មេង ហើយមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញការហួសចិត្ត និងសរសើរលើក្មួយប្រុសជាខ្លាំង។

បើយោងតាមគណនីហ្វេសប៊ុក បងស្រីម្នាក់បានបង្ហោះសារវិដេអូឃ្លីប ពាក់ព័ន្ធនឹងកូនប្រុស ដោយគាត់បានបង្ហោះសារថា"មិនដឹងថាគួរសប្បាយចិត្តរឺកើតទុក្ខទេខ្ញុំ??? រកឃើញមូលហេតុដែលគាត់មកផ្ទះយឺតរាល់ថ្ងៃហើយ ????"។ នៅក្នុងវិដេអូ អ្នកម្តាយបានសួរទៅកាន់កូនប្រុសថា "តើអាយុប៉ុន្មានបានកូនរៀបការ? កូនប្រុសបានឆ្លើយថា"អាយុ៣០" អ្នកម្តាយបានសួរបន្តទៀតថា យកកូនប្រពន្ធមកធ្វើអី? កូនប្រុសបានឆ្លើយថា"យកមកចិញ្ចឹម បង្កើតកូន​ ធ្វើម្ហូប ដាំបាយឲ្យកូនញុាំ ។ កូនប្រុសមកទៅធ្វើការ រកលុយឲ្យប្រពន្ធ ហើយរាល់ថ្ងៃកូនបានលួចស្រលាញ់កូនគេហើយ ផ្ទះនៅជិតនៅដែរ។ កូនគេនៅជិតនឹងដែរ កូនគេស្អាតដែរតើសម៉ាក់។ កូនប្រុសសំលាញ់បានប្រាប់ទៅម៉ាក់ទៀតថា" កូនស្រលាញ់គេតាំងពីថ្នាក់ទី១"។

ក្មេងប្រុសបានប្រាប់ទៀតថា ខ្លួនបានដើរលេងនៅក្នុងសាលាជាមួយគ្នា ទៅណាមកណាជាមួយគ្នា កាន់ដៃគ្នា ឲ្យលុយខាងស្រីចាយទៀតផង ក្នុងមួយថ្ងៃ១០០០រៀល ដោយរាល់ថ្ងៃម្តាយបានឲ្យប្រាក់៥០០០រៀល ទៅសាលា។ ប្អូនប្រុសបានប្រាប់ថា ខ្លួននិងនាងបានធ្លាប់ស្បថស្បែនឹងគ្នាថែមទៀត។ ហើយរាល់ថ្ងៃកូនជិះកង់ទៅរកខាងស្រីរាល់ថ្ងៃ ផ្សងស្នេហាណាស់ ។ ម្តាយក្មេងប្រុសបានបន្ថែមទៀតថា​ យីអញ្ចឹងសោះ បានមកផ្ទះយឺតរាល់ថ្ងៃ ហើយចេះឲ្យលុយគេចាយទៀត ។ ម្តាយបន្ថែមថា ថ្ងៃណាមួយហៅខាងស្រីឲ្យមកលេងផ្ទះយើង ម៉ាក់ចង់ស្គាល់មុខ។

ជាចុងក្រោយប្អូនប្រុស បានប្រាប់ទៅកាន់ម្តាយថា ពេលការហើយកូនទៅធ្វើការ​ ហើយឲ្យប្រពន្ធទៅលក់ខោអាវ ។ ជាចុងក្រោយក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា ក្មួយៗនៅក្មេងណាស់ គួរតែគិតពីការរៀនសូត្រសិនទៅ ប្រឹងប្រែងរៀនសូត្រ ធ្វើការល្អ មានប្រាក់ខែច្រើន ទើបចិញ្ចឹមកូនគេរស់បានស្រួល។ អ្នកម្តាយក៏បានប្រាប់កូនប្រុសថា ថ្ងៃក្រោយទៅរៀនណា មិនត្រូវមានស្នេហា ទេលឺអត់ គិតរឿងរៀនសូត្រសិនទើបល្អ៕

មានវិដេអូ៖


ប្រភព៖ Bee Lyya