ទោះលំបាកខ្លាំងប៉ុណ្ណាក៏ម្តាយមិនចោលកូនដែរ... ប្អូនស្រីមិនចង់លេីកដៃសុំគេទេ តែដោយសារប្តីរត់ចោលទាំងសរសៃខ្ចី​ ទេីបប្អូនសុខចិត្តបីកូនង៉ាទាំងស្លេកស្លាំងអង្គុយសុំទានគេដើម្បីចិញ្ចិមជីវិត​...
ស៊ីហៀង
-

មនុស្សម្នាក់ៗកើតមក តែងតែចង់បានភាពស្រណុកស្រុកស្រួល គ្មានអ្នកណាចង់រស់នៅវេទនានោះទេ។ បើយើងងាកមកមើលពីជីវិតស្រ្តីម្នាក់ ជាមួយទារក កំពុងតែអង្គុយ​ នៅក្នុងហាង ដើម្បីសុំលុយគេ ចិញ្ចឹមជីវិត ខ្លួននិងកូន ព្រោះតែគាត់មិនមានលទ្ធភាព ក្នុងការធ្វើការ ឬ រកស៊ី នោះទេ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Cambo online បានបង្ហោះសារទាំងក្តីអាណិត និងសូមឲ្យបងប្អូនជួយដល់បងស្រីម្នាក់នេះផង ព្រោះកូនគាត់នៅតូចខ្លាំងណាស់ មិនអាចធ្វើអ្វីបាននោះទេ រាល់ថ្ងៃមានតែលាដៃសុំលុយគេ ដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះ។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "ខ្លោចចិត្តណាស់​លោកអេីយ​ ប្អូនស្រីមិនចង់លេីកដៃសុំគេទេតែដោយសារប្តីរត់ចោលទាំងសរសៃខ្ចី​ ទេីបប្អូនសុខចិត្តបីកូនង៉ាទាំងស្លេកស្លាំងអង្គុយសុំទានគេដើម្បីចិញ្ចិមជីវិត​ ប្អូនស្រីនៅម្តុំកន្លែងដូរលុយ73ខាងលិចផ្សារណាត់ខេត្តបាត់ដំបង​ បេីឃេីញគាត់ជួយម្នាក់បន្តិចបន្តួចយកបុណ្យផងចុះ​ ??"។

ដោយឡែកមានបងប្អូនជាច្រើន បង្ហាញការអាណិត និង សូមប្អូនស្រីរឹងមាំឡើង តស៊ូដើម្បីកូន ព្រោះតែស្រលាញ់ប៉ះចំប្តីដែលមិនចេះទទួលខុសត្រូវ ទុកកូននិងប្រពន្ធរស់នៅរងទុក្ខវេទនា​ អង្គុយសុំទានគេតាមផ្លូវ ពរកូនអង្គុយហាលថ្ងៃ សុំទានគេ ទម្រាំតែគាត់រឹងដៃរឹងជើងសិន ទើបគាត់រកការងារធ្វើ៕

ប្រភព៖ Cambo online