ដំណឹងល្អ...លោក ឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ដោយផ្តល់ការសិក្សាភាសាកូរ៉េ ឥតគិតថ្លៃ ...
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលលោកបុគ្គលម្នាក់ ទទួលបានជោគជ័យយ៉ាងខ្លាំង នៅក្នុងវិស័យអចលនទ្រព្យ និងជាម្ចាស់បុរី ឡេង ណាវ៉ាត្រា ។ លោកឧកញ៉ា ក៏បានជួយដល់សង្គមយ៉ាងច្រើនផងដែរ​ ។ កាលពីពេលថ្មីនេះ លោកបានបង្ហោះសារ យ៉ាងរំភើបនៅលើគណនីហ្វេសប៊ុកថាៈ 

???ពេលវេលាដែលបងប្អូនរង់ចាំបានមកដល់ហើយ ចុះឈ្មោះចូលរៀនភាសាកូរ៉េដោយឥតគិតថ្លៃ ដោយខ្ញុំបាទរ៉ាប់រងរាល់ការចំណាយថវិកាផ្ទាល់ខ្លួនទាំងស្រុងលើការសិក្សា។ ថ្ងៃនេះដែរខ្ញុំបាទ ឡេង ណាវ៉ាត្រា បានសម្រេចចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា រវាង វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងបុរី ឡេង ណាវ៉ាត្រា ដែលមានសាខានៅ ក្បែរផ្សារទំនើបស្ទឹងមានជ័យ សូមបងប្អូនរួសរាន់ដើម្បីចុះឈ្មោះចូលរៀន???❤❤ ចាប់ពីថ្ងៃច័ន្ទនេះតទៅ...........។

បងប្អូនចុះឈ្មោះពីមុនសូមមកវិទ្យាស្ថានអោយបានមុនថ្ងៃ25/11/2019

សូមទាក់ទងមក

016 57 58 98

077 85 92 92 (លី សុវណ្ណលាភ)

098 799 967 ( ជា សុធីតា)

093 330 926 (លន់ ឆៃង៉ូវ)

015 74 44 70

011 388 211 ( ម៉ាក់ រតនា)

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត

ប្រភព៖ Leng Navatra ឡេង ណាវ៉ាត្រា