សូមសំណូរពរដល់ក្រសួងនិងស្ថាប័នពាក់ព័ន្ធ មេត្តារៀបចំការសម្តែងរបាំព្រះរាជទ្រព្យថ្វាយ ព្រះស ពសម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្ដមបុប្ផាទេវី នាវដ្តីឯក ជាលើកចុងក្រោយផង...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា វប្បធម៌ខ្មែរ Khmer culture បានបង្ហោះសារ ថា "យើងខ្ញុំជំនួសមុខអោយប្រជាជនកម្ពុជាទាំងអស់ សូមសំណូមពរ ក្រសួងព្រះបរមរាជវាំង គណៈកម្មាធិការរៀបចំព្រះរាជពិធីបុណ្យព្រះសព នៃ សម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្ដមបុប្ផាទេវី នាវដ្តីឯក ។

យើងខ្ញុំសូមសំណូមពរយ៉ាងទទួចឲ្យមានការរៀបចំសម្ដែងល្ខោនព្រះរាជទ្រព្យរបាំអប្សរា ទម្រង់ ០២ផ្សេងគ្នាគឺ

•ទម្រង់ទី ០១ ទម្រង់អប្សរា ១០០ ឆ្នាំដែលជាស្នាមព្រះហស្ថផ្ទាល់របស់ព្រះអង្គ

•ទម្រង់ទី ០២ ទម្រង់អប្សរាបច្ចុប្បន្ន ដែលទ្រង់ជានិមិត្តរូប

សូមសំណូមពរអោយរៀបចំ នាដកាចំនួន៧៧នាក់ ដែលត្រូវនិងចំនួនព្រះជន្មវស្សាលោក ។

៧៧ នាក់ ចែកជា០២បាន ៣៨នាក់សេស ០១ នាក់ ។

ចែក០២ក្រុមផ្សេងគ្នា គឺ

ក្រុម ០១ទម្រង់អប្សរា១០០ឆ្នាំ

ក្រុម ០២ទម្រង់អប្សរា បច្ចុប្បន្ន

ចំនួនសេគឺ តែងជាអប្សរា ឯក ។

អាស្រ័យទៅលើហេតុផលទៅលើនេះសូមក្រសួងនិងស្ថាប័នពាក់ព័ន្ធគណៈកម្មាធិការរៀបចំបុណ្យព្រះសពមេត្តាជ្រាបជាដំណឹងនិងសូម ធ្វើជូនលោកគឺជាកិច្ចចុងក្រោយ ផងចុះ ។

គួរបញ្ជាក់ផងដែរថា "សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ទេពនាថវដ្តីឯក គឺជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ បានទទួល​ព្រះ​គោរមងារ​ថា «​ទេព​នាថរ​ដ្តី​ឯក​» និង​ជា «​មរតក​មនុស្ស​រស់រ​បស់​កម្ពុជា សម្តេចព្រះរៀម បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៧ព្រះវស្សា នាវេលាម៉ោង ១២និង៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ "៕

ប្រភព៖ វប្បធម៌ខ្មែរ Khmer culture