ការនិយាយអាក្រក់ពីអ្នកដ៏ទៃ មិនបានបង្ហាញថាគេល្អនោះទេ ផ្ទុយទៅវិញគេនោះជាមនុស្សដែលគួរអោយអាណិតទៅវិញទេ ព្រោះគេតែងយកពេលវេលាទៅខ្ជៈខ្ជាយលើរឿងអ្នកដ៏ទៃ ជាជាងអភិវឌ្ឍន៍ខ្លួនគេ...
-

បណ្តាញសង្គមហ្វេសប៊ុក អ៉ីនស្តាក្រាម ឬប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលមានជំនាញ ចំណេះដឹង និងផ្នែកប្រព័ន្ធផ្សព្វផ្សាយបង្កើតឡើង សម្រាប់ឲ្យមនុស្សយើងងាយស្រួលនៅក្នុងទំនាក់ទំនង ផ្តល់បទពិសោធន៍ល្អៗដល់គ្នា​ ចែករំលែកក្តីស្រលាញ់ដ៏គ្នា និងធ្វើរឿងល្អៗជាច្រើនទៀតជាមួយគ្នា។ តែបែរជាមនុស្សមួយចំនួនគាត់យកប្រព័ន្ធផ្សព្វផ្សាយទាំងអស់នេះ មកធ្វើតែខុសឆ្គងទៅវិញ។

ដោយឡែកមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ច័ន្ទ សោភ័ណ្ឌ គាត់បានបង្ហោះសារយ៉ាងខ្លី នៅលើបណ្តាញសង្គមរបស់ខ្លួន ព្រោះតែចង់ឲ្យយើងងាកមកចាប់អារម្មណ៍រឿងដែលគួរឲ្យចាប់អារម្មណ៍ មិនមែនចាប់អារម្មណ៍តែរឿងរបស់អ្នកដទៃនោះទេ ។ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា"???ការនិយាយអាក្រក់ពីអ្នកដ៏ទៃ មិនបានបង្ហាញថាគេល្អនោះទេ ផ្ទុយទៅវិញគេនោះជាមនុស្សដែលគួរអោយអាណិតទៅវិញទេ ???ព្រោះគេតែងយកពេលវេលាទៅខ្ជៈខ្ជាយលើរឿងអ្នកដ៏ទៃ ជាជាងអភិវឌ្ឍខ្លួនគេ។ ???នឹកអ្នកទាំងអស់គ្នា?❤️?????"៕

ប្រភព៖​ ច័ន្ទ សោភ័ណ្