ក្រុមយុវជនសំរាម ដែលត្រូវបានមហាជន កោតសរសើរ និងគាំទ្រចំពោះទង្វើររបស់ក្រុមយុវជនមួយក្រុម បានបង្កើតឡើង ក្នុងគោលបំណងជួយឲ្យទីក្រុងស្អាត ជាពិសេសគឺប្រទេសមួយនេះ គ្មានសំរាម ប្រកបទៅដោយផាសុខភាព និងមានអនាម័យ គ្មានសំរាម គ្មានក្លិនឆ្អេះឆ្អាប ។

នាពេលកន្លងមកក្រុមយុវជនសំរាមបានដើរប្រមូលសំរាម ជាច្រើនកន្លែងមកហើយ ហើយក៏ទទួលបានការសាទរពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រដូចគ្នា។ កាលពីថ្ងៃម្សិលមិញនេះ ក្រុមយុវជនសំរាម យើងបាននាំគ្នាមួយក្រុម ដោយមានទាំងជនបរទេស ផងនោះ ទៅប្រមូលសំរាម នៅកោះរ៉ុងសន្លឹម ក្រោយពីបានឃើញសំរាមជាច្រើន មិនថានៅក្នុងព្រៃ ឬតាមផ្លូវដើរនោះទេ គឺមានសំរាមទាំងអស់ ។

ជាក់ស្តែងនៅក្នុងគណនី្វហ្វេសប៊ុករបស់យុវជនសំរាមបានបង្ហោះសារថា "កោះរ៉ុងសន្លឹម នាំបរទេសរើសដែរ កុំឱ្យពូកែរអ៊ូថាខ្មែរខ្ចិល នៅនេះដូចអត់មានដេប៉ូសំរាមសោះ ចាំប្រមូលសំរាមធ្វើភ្នំមួយដាក់ចូលកំណត់ត្រាហ្គីនណេះ?? ថ្ងៃនេះ ជាង២០បាវ ។យុវជនសំរាម ដើម្បីជំនាន់ក្រោយ"។

ដូចនេះសូមបងប្អូនជនរួមជាតិមេត្តា ហើយមេត្តាទៀត កុំចោលសំរាមផ្តេសផ្តាស ដែលជាហេតុធ្វើឲ្យប្រទេសមួយនេះ មានសំរាមតទៅទៀត ហើយក៏សូមចិត្តបងប្អូន ពិសារហើយមេត្តាយកទៅចោលនៅក្នុងធុងសំរាម កុំបោះចោល ដោយគ្មានសណ្តាប់ធ្នាប់ ព្រោះថាធ្វើឲ្យបាត់បង់សោភ័ណភាព ក៏ដូចជា ធ្វើកង្វក់បរិយាកាសផងដែរ៕







ប្រភព៖ យុវជនសំរាម