ថ្ងៃមុនអ្នកនៅកូរ៉េ​ ឥលូវអ្នកជប៉ុនម្តង​...ពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុនម្នាក់ បានទទួលមរណ ភាពដោយសារតែជំងឺ...
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ មានប្អូនប្រុសម្នាក់ បានស្លា ប់ដោយសារតែគាំងបេះដូងនៅប្រទេសកូរ៉េ ដោយមានបងប្អូនខ្មែរជាច្រើន បានបង្ហាញអារម្មណ៍សោកស្តាយជាខ្លាំង។ ដោយឡែក នៅមុននេះបន្តិច ពលករម្នាក់ទៀតហើយ ក៏បានស្លា ប់តែនៅប្រទេសជប៉ុន ដោយសារតែមូលហេតុដូចគ្នាដែរ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Meng Costa page បំណងល្អពីខ្ញុំ បានបង្ហោះដំណឹងដ៏សោកសៅថា "សូមចូលរួមរំលែកទុក្ខផង​

បងប្អូនខ្មែរឈ្មោះ អ៊ុក ហ៊ាញ ដែលបានទទួលមរណ ភាពនៅយប់រំលងអាធ្រាត​ ថ្ងៃសុក្រទី22,11,2019នៅប្រទេសជប៉ុនក្នុងមន្ទីរពេទ្យវេលាម៉ោង1នឹង33យប់ដោយរោគគាំងបេះដូងនឹងដាច់សរសៃឈាមក្នុងខួក្បាលសូមដួងវិញ្ញាណ ខន័ទៅទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ​។ ថ្ងៃមុនអ្នកនៅកូរ៉េ​ ឥលូវអ្នកជប៉ុនម្តង​ ពិតជាសង្វេក​ សូមបងប្អូនប្រុងប្រយ័ត្នរឿងគាំងបេះដូងក្នុងខែត្រជាក់"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ក្រោយពីទទួលដំណឹងមរណ ភាពមួយនេះ ។ សូមឲ្យបងទៅកាន់សុគតិភព និងសូមឲ្យបងប្អូនដែលទៅធ្វើការនៅក្រៅប្រទេស មេត្តា ថែរក្សាសុខភាព ពាក់អាវក្រាស់ ដើម្បីការពារសុខភាព៕

ប្រភព៖ Meng Costa page បំណងល្អពីខ្ញុំ