ក្តៅៗ! សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ ជនដៃដល់ អារ.ក.សម្លា.ប់ស្ត្រីកម្មការិនីម្នាក់នៅរោងចក្រកាលពីព្រឹកមិញនេះ...
សីហា
-

ស្វាយរៀង៖ ប្រិយមិត្តកំពុងតែតាមដានរឿង ជនសង្ស័យ​យក​កូនកាំបិត​ចិតបន្លែ​ ទៅ​ធ្វើ​សកម្មភាព​ អា​រក​ និង​ចាក់​ទៅ​លើ​ស្ត្រី​ម្នាក់​ បណ្ដាល​ឲ្យ​រង​របួស​ចំនួន​១៤​កន្លែង​ រហូត​ដល់​ស្លាប់​ នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​ នៅ​វេលា​ម៉ោង​ចន្លោះ​ពី​ម៉ោង​៦​ទៅ​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​រោច​ក្រ​ធី​វ៉ា​យ​ផលិត​ អំ​ពូ​ល​ភ្លើង​អំ​អរ​ ស្ថិត​នៅ​ក្នុងភូមិ​ដើម​ពោធិ​ ឃុំ​កណ្ដៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​។​

​ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ សុភាព​ ស្នងការ​រង​នគរបាល​ខេត្ត​ ទទួល​ការងារ​ព្រហ្មទណ្ឌ​ នាយការិយាល័យ​ព្រហ្មទណ្ឌ​ធ្ងន់​ ស្រាល​ បច្ចេកទេស​វិទ្យាសាស្ត្រ​ អធិការ​ អធិការរង​ស្រុក​ស្វាយ​ទាប​ គ្រូរ​ពេទ្យ​ បាន​ចុះ​ហំ​ព័ន្ធ​ និង​ពិនិត្យ​សាកសព​ កំណត​មុខសញ្ញា​ពាក់ព័ន្ធ​។​

​មន្ត្រី​នគរបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ ខឹ​ម​ ពិសាល​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​។​ ​ប្រភព​ដដែល​បន្ត​ថា​ជនសង្ស័យ​ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​បាន​រត់គេច​ខ្លួន​ ពី​កន្លែង​កើតហេតុ​បាត់​តែ​ម្ដង​។​ សាកសព​ក្រោយ​ពី​ពិនិត្យ​ចប់​សព្វគ្រប់​ ដោយ​មានការ​យល់ព្រម​ពី​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ បាន​ប្រគល់​សាកសព​ ជូន​ទៅ​លោក​​ខឹ​ម​ ហ៊ុន​ ត្រូវជា​ឪពុក​បង្កើត​របស់​សាកសព​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។

សម​ត្ថ​កិច្ច​ជំនាញ​ទទួលបាន​តម្រុយ​ខ្លះៗ​ហើយ ដោយ​បានដាក់​ការសង្ស័យ​ទៅលើ​បុរស​ម្នាក់ ​ដែលជា​សង្សារ​ជនរងគ្រោះ ​ដែល​ធ្វើការ​ក្នុង​រោងចក្រ​ជាមួយគ្នា​ជា​អ្នកដៃដល់ ​ហើយ​មូលហេតុ​នៃ​ការសំលាប់​មនុស្ស​នេះ​សង្ស័យ​អាច​បណ្តាលមកពី​ការ​ប្រ​ច័​ណ្ទ​ដោយ​ជនសង្ស័យ​បាន​រត់គេចខ្លួន​ក្រោយពេល​បាន​ប្រព្រឹត្ត​៕