ភាពជោគជ័យដ៏ធំរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយពីការហាត់ពុត លត់ដំខ្លួន អស់រយៈពេល៤ឆ្នាំ១០ខែ ទៅធ្វើការនៅកូរ៉េ រហូតដល់លោកអាចបង្កើតគម្រោងធំជាច្រើន មិនដូចមតិតបងប្អូនមួយចំនួនថា...
ស៊ីហៀង
-

ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់ វត្តមានលោកឧកញ៉ា ឡេង ណាវ៉ាត្រា រួចមកហើយ ដែលលោកគឺជាបុគ្គលម្នាក់ ជោគជ័យខ្លាំងក្នុងវិស័យអចលនទ្រព្យ និងជាម្ចាស់បុរីឡេង ណាវ៉ាត្រា ជាច្រើនកន្លែង ព្រមទាំងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន។

នៅក្នុងគណនីហ្វេសប៊ុកលោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារថា "4ឆ្នាំ10ខែធ្វើការនៅកូរ៉េ គឺជាពេលវេលាការចាប់ឱកាសដំបូងរបស់ខ្ញុំដែលទទួលការ លត់ដំខ្លួន សន្សំលុយធ្វើដើមទុន និងរៀនសូត្រវិជ្ជាជីវៈបច្ចេកវិទ្យាផ្សេងៗតាមរយៈសមាគម និងអង្គការ ដែលមកដល់ពេលនេះខ្ញុំអាចបង្កើតគម្រោងធំៗជាច្រើនលើវិស័យ អចលនទ្រព្យបាន ដូចជាការអភិវឌ្ឍន៍គម្រោងទីក្រុង រណប ខុនដូ បុរី ដីឡូតិ៍ ហើយកំពុងពង្រីកបន្ថែមទៅលើការវិនិយោគ លើវិស័យកសិកម្ម ទេចរណ៍ រោងចក្រកែឆ្នៃ និងវិស័យសិល្បៈ។

? សមិទ្ធិផលទាំងអស់នេះពិតជាកម្លាំងញើសឈា មខ្ញុំផ្ទាល់ ពិតប្រាកដមែន ខ្ញុំចង់ប្រាប់ទៅបងប្អូនពលករថាយើងទាំងអស់គ្នាអាចធ្វើបាន បងប្អូនត្រូវតែប្រឹងប្រែងតស៊ូ។ សម្រាប់មតិបងប្អូនខ្លះនិយាយថារូបខ្ញុំបានលុយពីថ្នាក់ដឹកនាំមកធ្វើដើមទុននោះ ខ្ញុំសូមយកជីវិតដូរជាថ្នូរប្រសិនបើខ្ញុំបានទទួលលុយចាប់ពី1$ឡើងទៅពីថ្នាក់ដឹកនាំមកធ្វើជាដើមទុនប្រកបអាជីវកម្ម។

???សូមមេត្តាបងប្អូនកុំមានការយល់ច្រឡំ ក៏ប៉ុន្ដែមុខរបរទាំងអស់នេះទោះបីទទួលបានពីកម្លាំងញើសឈាមខ្ញុំផ្ទាល់ក៏ដោយ ក៏ខ្ញុំមិនអាចបំភ្លេចនូវគុណបំណាច់ដ៏ធំធេងរបស់ លោកឪពុកទាំង2 បានដែរ ។

#លោកឪពុកទី1គឺឪពុកបង្កើតឲ្យខ្ញុំមានជីវិត

#លោកឪពុកទី2គឺជាលោកឪពុកដែលបានបង្កើតនូវសុខសន្តិភាព ស្ថេរភាពសង្គម និងរក្សារអាយុជីវិតគ្រួសាខ្ញុំទើបខ្ញុំមានជីវិត និងឱកាសដូចសព្វថ្ងៃនេះ

បើគ្មានលោកពុកទាំងពីរទេខ្ញុំក៏គ្មានថ្ងៃនេះដែរ ពេលនេះខ្ញុំបាទ បានសងគុណលោកពុកទី1ហើយ នៅឡើយតែលោកពុកទី2ទេ។ ផ្ទុយទៅវិញពេលនេះខ្ញុំពិតជាមានការសោកស្ដាយនិងនៅតែចងចាំនៅស្រមោលអតីតកាល ដែលខ្ញុំជាក្មេងល្ងង់ និងជាក្មេងដែលមិនល្អ ដែលហ៊ានច្រៀងចម្រៀងមិនសមរម្យទៅលើលោកឪពុកដែលបានបង្កើតនូវសុខសន្តិភាព ស្ថេរភាព និងរក្សារជីវិតគ្រួសាររបស់ខ្លួនឯងសោះ ដោយពេលនោះខ្លួនឯងជាកម្មករនិងជាសិល្បៈម្នាក់នៅកូរ៉េ មិនបានយល់នូវអ្វីជានយោបាយនោះទេ ហើយបច្ចុប្បន្នខ្ញុំនៅតែមានអារម្មណ៍ស្នាមប្រឡាក់មិនទាន់លុបជ្រះនៅឡើយនោះទេក្នុងចិត្តខ្ញុំ ទោះបីលោកមានក្តីសណ្ដោសប្រណីខ្ញុំក៏ដោយ តែខ្ញុំនៅតែមានវិប្បដិសារី។ ដូចច្នេះខ្ញុំសូមផ្ញើបទពិសោធន៍នេះឲ្យបងប្អូននៅកូរ៉េ សូមកុំធ្វើអ្វីជាកំហុសហួសហេតុដែលបង្កការស្ដាយក្រោយលុបមិនជ្រះនៅក្នុងចិត្ត ដូចរូបខ្ញុំ។

????លោកពុកទី2របស់យើង គឺឪពុកបង្កើតនូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឈន៍ បើគ្មានសន្តិភាព កុំថាឡើយឱកាសបានធ្វើការនៅកូរ៉េ សូម្បីតែជីវិតក៏មិនអាចរស់រានមានជីវិតរហូតដល់សព្វថ្ងៃនេះដែរ។

សូមគោរពបងប្អូនចូលរួមទទួល សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែន និងអញ្ចើញទៅកូរ៉េ ថ្ងៃទី24ខែ11នេះហើយ ។ បងប្អូនដែលចង់ចូលរួមអាចទាក់ទងខ្ញុំបានខ្ញុំក៏ចូលរួមដែរក្នុងនាមជាអតីតពលករនៅកូរ៉េ។

បងប្អូនដែលចង់ចូលរួមសូមទំនាក់ទំនងមកកាន់លេខ៖ 010-4447-7168/ 010-5129-1975"៕

ប្រភព៖ Leng Navatra ឡេង ណាវ៉ាត្រា