បងប្រុសរត់ម៉ូតូកង់បីម្នាក់ ព្រោះតែក្រពេកគ្មានលុយ១លានរៀលសងគេ សុំឲ្យលោកផែង វណ្ណៈ ជួយដោយសារតែគាត់បានទៅកាប់មែកស្វាយអ្នកជិតខាង៣មែក ហើយតុលាការកាត់ទោសដាក់គុក​ ៦​ ខែ​ និង​ ពិន័យ​ជាទឹកប្រាក់​ ១​ លានរៀល​...
ស៊ីហៀង
-

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារថា" កាប់មែកស្វាយអ្នកជិតខាង​៣​ មែក​ តុលាការ​កាត់ទោសដាក់គុក​ ៦​ ខែ​ និង​ ពិន័យ​ជាទឹកប្រាក់​ ១​ លានរៀល​

ក្រពេក​គ្មានលុយ​ ១​ លានរៀលសងគេ​ សុំអោយ​ ផែង​ វណ្ណៈ​ ជួយ​

សៀមរាប​ ៖​ កាលពីឆ្នាំ​ ២០១៧​ ប្អូន​ប្រុស​រត់រ៉ឺម៉កម្នាក់ឈ្មោះ​ ផាន​ សុផាត​ រស់នៅភូមិ​ មណ្ឌល​ ៣​ សង្កាត់​ស្លរក្រាម​ ក្រុងសៀមរាប​ ខេត្ត​ សៀមរាប​ ដែលមានជីវភាពក្រីក្រ​ បាន​កាប់មែកស្វាយ​ពីរបីមែករបស់អ្នកជិតខាងដែល​លយចូលមកក្នុងបរិវេណផ្ទះរបស់ខ្លួន​បង្ករការលំបាកពេលចេញចូលផ្ទះ​។

បន្ទាប់​មកម្ចាស់ដេីមស្វាយប្ដឹងទៅ​ តុលាការ​ខេត្ត​សៀមរាប​ ។ តុលាការ​ខេត្ត​សៀមរាប​ បានចោទប្រកាន់ពីបទ​ ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា​ រួចកាត់ទោសដាក់​ ប្អូន​ប្រុស​ ដាក់ពន្ធនាគារ​ ៦​ ខែ​ តែត្រូវព្យួរ​ និង​ ពិន័យ​ជា​ប្រាក់​ ១​ លាន​រៀល​ ។

ដោយស្ថានភាពគ្រួសារមានជីវភាពក្រីក្រ​ មិនអាចរកលុយ​ ១​ លានរៀល​ សងគេ​តាមអំណាចសាលក្រមតុលាការបាន​ ប្អូន​ប្រុស​ ផាន​ សុផាត​ បានស្នេីសុំអោយខ្ញុំជួយ​ ។​ ដោយមេីលឃេីញការលំបាកបែបនេះ​ និង​ ដេីម្បីជួយសម្រួលការលំបាករបស់ប្អូនប្រុសនិងគ្រួសារ​ខ្ញុំបានជួយឧបត្ថម្ភទឹកប្រាក់​ ១​ លានរៀល​ ដេីម្បី​យកទៅបង់ជូនតុលាការតាមអំណាចសាលក្រម​ ៕

ប្រភព៖ ផែង វណ្ណៈ