កាលពីប៉ុន្មានថ្ងៃមុននេះ មានករណីពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េម្នាក់ គាត់ស្លា ប់បាត់បង់ជីវិតដោយសារតែគាំងបេះដូង ។ ជនរងគ្រោះមានឈ្មោះថា ពក ពឿន ហៅ (ប៊ុន ថាន) ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម។ ដំណឹងដ៏ក្តុកក្តួលមួយនេះបានធ្វើឲ្យមហាជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ពិតជាមានការសោកស្តាយ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃស ពដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ទៅឆ្ងាយគ្មានថ្ងៃត្រឡប់វិញ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះស ពរបស់ប្អូនប្រុស ពក ពឿន ហៅ (ប៊ុន ថាន) ត្រូវបានដឹកបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញហើយ ដោយមានការក្រុមគ្រួសារនៃស ពទៅទទួល។ ទិដ្ឋភាពក៏គួរឲ្យសោកសង្រែងនេះ ស្ទើរតែធ្វើឲ្យមហាជនស្រក់ទឹកភ្នែកទៅហើយ ពេលដែលបានលឺសំលេងអ្នកម្តាយស្រែកយំហៅកូនប្រុស ឲ្យងើបមកវិញនោះ។

ដោយឡែកម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phy Navin បានបង្ហោះសារថា"សូមជំរាបទៅដល់បងប្អូនខ្មែរយេីងទាំងអស់ ជាពិសេសអ្នកដែលស្គា ល់ពលករខ្មែរដែលមកធ្វេីការនៅកូរ៉េដែលបានស្លាប់ឈ្មោះ ពក ពឿន ហៅ (ប៊ុន ថាន) Rā Høø នៅរាត្ត្រីនេះសាកស ពរបស់គាត់បានទៅដល់កម្ពុជាហេីយ ចូលរួមរំលែកទុកដ៏គ្រៀមក្រំមួយនេះពីចម្ងាយផង??????"៕













មានវិដេអូ៖
ប្រភព៖Phy Navin