ជួយស៊ែរបន្តផង...លោកជំទាវ អ៊ូ ពៅធីតា ភរិយាឯកឧត្តមគួច ចំរើន ប្រកាសស្វែងរក លោកពូនៅក្នុងរូបនេះ លោកជំទាវនឹងផ្តល់ជូនជើង សិប្បនិមិត្មជូនគាត់...
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់លោកជំទាវ អ៊ូ ពៅធីតា គួច ចំរើន ដែលជាភរិយារបស់ឯកឧត្តម គួច ចំរើន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងការគោរពស្រលាញ់ ពីពុកម៉ែ បងប្អូនទូទាំងប្រទេស​ ។ កាលពីពេលថ្មីៗនេះ លោកជំទាវបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ថាដោយលោកជំទាវចង់ជួយលោកតាកំសត់ម្នាក់ ដែលគាត់មានបញ្ហាជើង ។ លោកជំទាវ បានបង្ហោះសារថា "សូមបងប្អូនដែលស្គាល់លោកពូ ជួយទំនាក់ទំនងមកខ្ញុំផង ខ្ញុំចង់ជួយផ្តល់ជើងសិប្បនិមិត្មជូនគាត់!!!!"។

គួរបញ្ជាក់ផងដែរថា លោក Phorn Chetra បានបង្ហោះសារថា "អាណិតណាស់ សូមបងប្អូនសប្បុរសជនជួយជើងជ័រដល់គាត់មួយផង លោកពូឈ្មោះ (ក្រែង ខាន) រស់នៅភូមិ ពូរ៉ាប៉ែត ឃុំក្រងតេះ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី គាត់ពិកាជើងខាងស្ដាំគាត់ប្រើជើងឈើដែលគាត់ធ្វើដោយខ្លួនឯង ពេលគាត់ធ្វើដំណើរទៅណាម្ដងៗមានការពិបាកណាស់ និងមានការឈឺចាប់ទៀតផង ខ្ញុំសង្ឃឹមថាបងប្អូននឹងជួយគាត់។សូមអរគុណ..!!!"។ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Song Sit  "សូមទាក់ទងលោក ចាន់ណា ប្រធានមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទាខេត្តក្រចេះ ០១៧ ៣០៧០៧៧។ អរគុណ"៕

ប្រភព៖ Ou Thydapoeuv