មណ្ឌលគិរី ៖បងប្អូនច្បាស់ជាបានជ្រាបហើយថា មនុស្សយើងម្នាក់ៗ កើតមកមិនអាចកំណត់វាសនារបស់ខ្លួនបានទេ មិនអាចទិញរូបសម្រស់ មិនអាចទិញសេចក្តីសុខ និងជាពិសេស មិនអាចកើតមកប៉ះចំកូនអ្នកមាន មានទ្រព្យសម្បត្តិហូរហៀរនោះទេ។ វាអាស្រ័យទៅលើព្រហ្មលិខិតជាអ្នកកំណត់ បើម្នាក់ៗបើរើសបានអ្នកគ្រប់គ្នាប្រហែលជាអ្នកមាន កំពុងតែចូលហាងធ្វើខ្លួន ញាំរបស់ឆ្ងាញ់ៗបាត់ទៅហើយ មិនមែនមានអ្នកខ្លះទៅសុំទាន ធ្វើការងារដែលចំណាយកម្លាំងច្រើន ហើយផលទទួលបានមិនសាកសមនោះទេ។

ប្រភពពីគណនីហ្វេសប៊ុក Phorn chetra បានបង្ហោះរៀបរាប់ភ្ជាប់ជាមួយរូបភាពដ៏អាណោចអាធ័មថា «អាណិតណាស់ សូមបងប្អូនសប្បុរសជនជួយជើងជ័រដល់គាត់មួយផង លោកពូឈ្មោះ ក្រែង ខាន រស់នៅភូមិ ពូរ៉ាប៉ែត ឃុំក្រងតេះ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី គាត់ពិកាជើងខាងស្ដាំគាត់ប្រើជើងឈើដែលគាត់ធ្វើដោយខ្លួនឯង ពេលគាត់ធ្វើដំណើរទៅណាម្ដងៗមានការពិបាកណាស់ និងមានការឈឺចាប់ទៀតផង ខ្ញុំសង្ឃឹមថាបងប្អូននឹងជួយគាត់ សូមអរគុណ»។ ក្នុងនោះ ក៏មានជំទាវធំៗពីររូបបានប្រកាសជួយឧបត្ថមផ្ដល់ ដែលមានលោកជំទាវ គួច ចំរើន អ៊ូ ធីតាពៅ និងលោកជំទាវ ហាក់ដាណា ភរិយាឯកឧត្ដម ហ៊ុន គីមជាតិ ផងដែរ៕









