ព្រឺក្បាល ! ថ្ងៃនេះរោងចក្រនិមន្តព្រះសង្ឃមកសូត្រមន្ត រំដោះគ្រោះនៅកន្លែងនារីម្នាក់ដែលគេស.ម្លាប់ អា.ក កាលពីម្សិលមិញ...(មានវិដេអូ)
-

(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងរោងចក្រមួយកន្លែង ស្ថិតភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសារកម្មការិនីម្នាក់ ត្រូវឃាតកអារកសម្លាប់យ៉ាងព្រៃផ្សៃ។

ករណីប្រទះឃើញសាកសពនេះ បានកើតឡើងនៅវេលាម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ខណៈនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ និងមិនអនុញ្ញាតឱ្យក្រុមអ្នកសារព័ត៌មាន ទៅផ្តិតយករូបភាពក្បែរសាកសពនោះទេ។

ចំណែកឯទិដ្ឋភាពនៅខាងក្រៅរោងចក្រវិញមានកម្មករ កម្មការិនី ប្រជាពលរដ្ឋចោមរោមមើលយ៉ាងច្រើនកកកុញ ដើម្បីរង់ចាំមើលសមត្ថកិច្ចចាប់ជនដៃដល់ មកផ្តន្ទាទោសទៅតាមច្បាប់។

កម្មករបម្រើការងារជាមួយជនរងគ្រោះបានបង្ហើបឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ ភូមិព្រៃឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រុំ ហើយកម្មការិនីរងគ្រោះនេះ បម្រើការនៅរោងចក្រផលិតអំពូលភ្លើងលំអរគ្រប់ប្រភេទ «ធី វ៉ាយ អេឡិកទ្រិក ឯ.ក»។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា អូន ឃីម បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ ងៃនិងមកសូត្រមន្តនៅរោងចក្រដើម្បីរំដោះគ្រោះទាំងអស់គ្នាហើយសូមជូនផលបុណ្យទាំងឡាយដល់ដូងប្រលឹងដល់សពផងសូមទៅអោយបានសុខ???៕