កាលពីម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកគ្រូផល្លា បានបង្ហោះវិដេអូ បន្ទាប់ពីបានឃើញក្មេងប្រុសម្នាក់ ក្មេងស្រីម្នាក់ កំពុងដើររើសអេតចាយ នៅវេលាម៉ោង១០យប់ ជាពេលវេលាមួយដែលមនុស្សគ្រប់គ្នាចូលសំរានអស់ហើយ នៅឡើយតែក្មេងប្រុសស្រីកំសត់នេះ ខំប្រឹងដើររើសអេតចាយ ដើម្បីចិញ្ចឹមជីវិត ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកគ្រូផល្លា បានបង្ហោះសារថា "ម៉ោង ១០កន្លះយប់ទៅហើយ តែក្មួយៗនៅខំដើររើសអេតចាយនៅឡើយ...... ខ្លះក៏ដេកលក់តាមចិញ្ចើមផ្លូវបណ្តើរៗហើយដែរ?? តើអោយខ្ញុំបិទភ្នែក ហើយធ្វើមិនឃើញពួកគេ ដោយរបៀបម៉េច? ខ្ញុំមិនអាចធ្វើទៅរួចនោះទេ...... ស្រលាញ់ និង អាណិតពួកគេណាស់" ។

នេះហើយជីវិតអ្នកក្រ ខំប្រឹងទាំងយប់ទាំងថ្ងៃ ព្រោះតែគ្មានចំណេះដឹង ព្រោះខ្លួននៅក្មេង ព្រោះតែក្រពះវាស្រែកឃ្លាន ទើបតម្រូវឲ្យពួកគាត់ត្រូវប្រឹងទាំងយប់ទាំងថ្ងៃ គ្មានពេលសំរាក ដើម្បីរកលុយមកចិញ្ចឹម៕
សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ Phalla Phorn