ពុកគឺជាបុរសម្នាក់ដល់អស្ចារ្យបំផុតនៅក្នុងចិត្តកូន...ឪពុកមិនថាមាន រឺ ក្រ គឺតស៊ូ លះបង់ គ្រប់យ៉ាង គឺដើម្បីកូន...
-

ឈ្មោះថាឪពុកគឺជាបុរសម្នាក់ដល់អស្ចារ្យនៅក្នុងចិត្តកូន លោកតែងតែព្យាយាមគ្រប់ឧបសគ្គ គ្រប់ពេល គ្រប់វេលា តែងតែផ្តល់ក្តៅស្រលាញ់ចំពោះកូន បើទោះជាលោក មិនសូវមានពេលនៅក្បែរកូន មិនសូវបង្ហាញក្តីស្រលាញ់ឲ្យកូនបានឃើញ តែលោកមិនដែលទុកឲ្យកូនឯកានោះឡើយ។ ពុកជាបុរសម្នាក់ ដែលស្ថិតនៅក្នុងចិត្តកូន គ្រប់វេលា គ្រប់ទៅកន្លែង មិនថាលោកលំបាកខ្លាំងយ៉ាងណាក៏លោកមិនដែលរអ៊ូ ឲ្យកូនបានដឹងនោះទេ។ ទឹកចិត្តរបស់លោក គឺធំធេងខ្លាំងណាស់ ចំពោះកូនគ្រប់រូប ដូចនេះត្រូវតែចេះតបស្នងសងគុណលោក មើលថែរក្សាលោក ឲ្យបានល្អដូចដែលលោកបានមើលថែយើងដូចគ្នា។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Dina Rika បានបង្ហោះរូបភាពដ៏រំភើប មួយមកកាន់បងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក ឲ្យបានឃើញពីភាពអស្ចារ្យរបស់ពុក ។ នៅក្នុងរូបភាពនោះ គឺពិតជាអត្តន័យយ៉ាងជ្រាលជ្រៅចំពោះកូន ។ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា​"នាមជាឪពុកមិនថាមានរឺក្រគឺតស៊ូដើម្បីកូនមិនថាក្តៅរងាឃើញផ្ទាល់ក្តុកក្តួលទាំងព្រឹកពេលឃើញគាត់ហូរញើសឈា មនៅកណ្តាលថ្នល់បែបនេះ?កូនៗគ្រប់គ្នាបើអាចសងគុណបានគួរតែចាប់ផ្តើមកុំធ្វើបុណ្យក្នុងខែងងឹតទោះមិនបានអ្វីសូមកុំធ្វើអោយគាត់ពិបាកចិត្ត"។

ម្ចាស់គណនីហ្វេសប៊ុកក៏បានបង្ហោះសារថា ប្រាប់ឲ្យបងប្អូនបានដឹងថា "បងប្រុសគាត់ធ្វើការនៅម្តុំមន្ទីរពេទ្យ កាល់ម៉ែត្រ "៕

ប្រភព៖ Dina Rika