តារាសម្តែងដ៏មានប្រជាប្រិយភាព និងចេះក្បាច់គុនល្បុក្កតោខ្មែរ បានប្រកាសជ្រើសរើសយុវជនចំនួន២០០នាក់ ដែលមានបំណងចង់ហាត់រៀន ក្បាច់គុនល្បុក្កតោខ្មែរ និង ល្ខោនខោលខ្មែរ អាចមកចុះឈ្មោះហាត់រៀនបាន ដោយឥតគិតថ្លៃ ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់តារាសម្តែង កញ្ញាពេជ្រ ចរណៃ បានបង្ហោះសារថា "តោះជួយស៊ែរម្នាក់មួយ បេីខ្លាចបាត់បង់ (សិល្ប:បុរាណខ្មែរ)??
ប្រកាសរេីស យុវជនចំនួន(២០០)អ្នក មកហាត់រៀន ក្បាច់គុនល្បុក្កតោខ្មែរ និង ល្ខោនខោលខ្មែរ (ដោយមិនមានបង់ប្រាក់)
គោលបំណង:
១/ យុវជនដែលបានចូលហាត់រៀន និង បានដេីរជា(តួអង្គសម្ដែង)នៅក្នុងកម្មវិធី (ព្រឹត្តិការណ៍ ល្ខោនខោលខ្នាតធំ ឆ្នាំ២០២០)ដែលផ្ដេីមកម្មវិធីដោយ លោកគ្រូ (ស៊ុប សក្ខ័រា)ប្រធានគណៈកម្មការ។
២/ យុវជនដែលបានហាត់រៀនចេះ គឺជាសរសរទ្រូងនិងជាបុគ្គលដ៏សំខាន់ របស់ប្រទេសជាតិ ដែលអាចបង្ហាត់បង្រៀនកូនចៅជំនាន់ក្រោយបាន។
៣/ ការចូលរួម ហាត់រៀនដោយផ្ទាល់ គឺជាការចូលរួមដ៏សំខាន់បំផុត ដែលអាច ថែរក្សា ការពារ លេីកស្ទួយ និង ផ្សព្វផ្សាយ សិល្ប:បុរាណខ្មែរ ??។
ទទួកចុះឈ្មោះចូលរៀន ចាប់ពី ពេលនេះទៅ
រៀនក្នុងមួយអាទិត្យ តែមួយទេ( គឺថ្ងៃអាទិត្យ )
អាយុចាប់ពី ១៥ឆ្នាំ ទៅ ៣៥ឆ្នាំ ទទួលទាំង ពីរ ភេទ
ម៉ោងចូលរៀន ៥:០០ ដល់ម៉ោង ៦:៣០ ចប់
ទីតាំងហាត់រៀន នៅ ផ្ទះកាហ្វេវប្បធម៍ ឬស្សីកែវ
ទំនាក់ទំនងចុះឈ្មោះតាមរយះលេខ:០៩៦ ៩២៦ ៧៧៧៧








ប្រភព៖ ពេជ្រ ចរណៃ