បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Phorn Chetra" បានបង្ហោះសារថា "សូមបងប្អូនសប្បុរសជនជួយកុមាកំព្រាទាំងបីនាក់នេះផង ដោយក្តីអាណិតអាសូរដល់ក្មួយៗទាំងបីនាក់. ខ្ញុំសូមអំពាវនាវដល់ សប្បុរសជន ទាំងក្នុងនិងក្រៅ ប្រទេសសូមមេត្តាជួយដល់ ក្មួយៗទាំងបីនាក់នេះផង សព្វថ្ងៃពួកគាត់មិនមានម្ដាយនោះទេ ដោយសារម្ដាយមានជំងឺអីលូវបានស្លា ប់ចោលពួកគាត់ ចំនែកឪពុកគេមានប្រពន្ធថ្មីទៀត ដោយទុកអោយក្មួយទាំងបីនាក់រស់នៅរងា ឯកការគ្មានភាពកក់ក្ដៅ ។រាល់ថ្ងៃពួកគាត់ចង់រៀនសូត្រណាស់ តែជីវិតភាពក្រលំបាក ទើបមិនមានថវិការទិញសំភារៈសិក្សា សម្លៀកបំពាក់ និងកង់ដើម្បីជិះទៅរៀន ដូចនេះសុំក្តីស្រលាញ់រាប់អានពីសំណាក់បងប្អូនជនរួមជាតិ មេត្តាជួយដល់ពួកគាត់អោយបានសិក្សារៀនសូត្រផងចុះ..។

បញ្ជាក់: ក្មួយៗរស់នៅ ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើសិនបងប្អូនចង់ចូលរួមឧបត្ថម្ភដល់ក្មួយៗ អាចចូលរួមរយះខ្ញុំបាទបាន ..សូមអរគុណ??!!! សាកសួរពត៌មាននឹងផ្ដល់ជំនួយតាមរយះលេខ:096,9988938-069,992800 សូមអរគុណ..!"។

អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជួយដល់បងប្អូនទាំងបីនាក់ផង ពួកគាត់ពេលនេះមិនមានអ្វីទេ មានតែលើកដៃសូមអង្វរដល់ពុកម៉ែបងប្អូនទាំងអស់ មេត្តាជួយដល់ជាសំភារៈសិក្សា ឲ្យពួកគាត់បានបន្តការសិក្សាជាបន្តទៀតផង៕

មានវិដេអូ៖
ប្រភព៖