ភ្នំពេញ៖ យុវជនម្នាក់បានបាត់ខ្លួនពីផ្ទះ ២ថ្ងៃហើយមកហើយ ដោយមិនដឹងថា បាត់ទៅជាមួយអ្នកណាអោយប្រាកដនោះទេ ពេលនេះក្រុមគ្រួសារមានការបារម្ភខ្លាំងណាស់ បានត្រឹមតែរត់ទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងបានទាក់ទងមកក្រុមការងារTVFB អោយជួយផ្សព្វផ្សាយរក។

បើតាមការអះអាងពីនារីម្នាក់ជាបងស្រីជីដូនមួយបានរៀបរាប់អោយដឹងថា ប្អូនជីដូនមួយរបស់គាត់សព្វថ្ងៃគឺរស់នៅជាមួយគាត់ ស្រាប់តែ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោងប្រហែល៨និង៩៩ យប់ ប្អូនរបស់គាត់បានទៅជាមួយមិត្តភក្តិរបស់គាត់ ហេីយមិនដឹងមិត្តរបស់គាត់និយាយអ្វីខ្លះទេ លួងលោមអ្វីខ្លះ ហេីយមិនដឹងថាមិត្តរបស់គាត់មានបំណងអ្វីលេីកគាត់នោះទេ ស្រាប់តែបាត់រហូតទៅ មិនឃើញត្រឡប់មកផ្ទះនោះទេ បើសិនជាបងប្អូណណាបានឃើញភិនភាគដូចរូបខាងក្រោមនេះ ជួយឃាត់គាត់ទុកហេីយទាក់ទងមកខ្ញុំតាមលេខទូរស័ព្ទ 012 709 519/069 888 809 បេីប្អូនទាក់ទងពួកខ្ញុំមិនបាន បងប្អូនអាចជួយឃាត់គាត់យកទៅទុកនៅប៉ុសបូសីសតាមខណ្ឌដែរបងប្អូនរកឃេីញ ក៍បានព្រោះខាងពួកខ្ញុំបានដាក់ពាក្សប្តឹងប៉ូសីសគ្រប់ខណ្ឌហេីយ ( ខ្ញុំនឹងមានជាសាគុណជូនបងប្អូនសំរាប់ការជួយរបស់បងប្អូន ) សូមបងប្អូនជួយ share ផង សូមអរគុណបងប្អូនទាំងគ្នាទុកជាមុន៕ ប្រភព៖ TVFB


